ធនាគាររបស់ប្រទេសកូរ៉េខាងត្បូង ទិញផ្តាច់យកភាគហ៊ុន ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

សង្គម​និង​សេដ្ឋកិច្ច

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រា​សាក់​​ជា​គ្រឹះស្ថាន​លំដាប់​ទី​១ ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធនាគារ​ធំ​ៗ​ ៥ ​នៅ​កម្ពុជា ត្រូវបានធនាគារ Kookmin Bank របស់ប្រទេសកូរ៉េខាងត្បូង សម្រេចទិញផ្ដាច់យកភាគ១០០%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ធនាគារ Kookmin Bank ដែលជាភាគទុនិកធំជាងគេរបស់ប្រាសាក់និងជាធនាគារពាណិជ្ជឈានមុខគេរបស់ប្រទេសកូរ៉េខាងត្បួន បានកំពុងដំណើរការទិញភាគហ៊ុនដែលនៅសល់ចំនួន៣០%ក្នុងប្រាសាក់ពីភាគទុនិកផ្សេងទៀត ខណៈកាលពីឆ្នាំ២០២០កន្លងមកធនាគារកូរ៉េមួយនេះបានទិញយកភាគហ៊ុនចំនួន៧០%រួចហើយ ក្នុងតម្លៃប្រមាណជាង៦០០លានដុល្លារ។

បន្ទាប់ពីទិញផ្តាច់មុខទាំងស្រុងរួចមក នៅឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ នឹងពង្រីកសក្តានុពលនៃសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនឲ្យកាន់តែទូលំទូលាយបន្ថែមទៀតជូនអតិថិជន។

សូមបញ្ជាក់ថា ធនាគារ Kookmin Bank គឺជាបុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុន KB Financial Group ដែលជាធនាគារលំដាប់ទី៤នៅប្រទេសកូរ៉េខាងត្បូង៕