លោក ស៊ីម តារា ជំនះឧបសគ្គក្នុងសម័យកូវីដសម្ភោធកម្មវិធីបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថលទំនើបបំផុតនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

កាលពីរាត្រីថ្ងៃទី ៣០ ខែសីហា លោក ស៊ីម តារា ស្ថាបនិក SiM DARA Academy និងជាអ្នកបណ្ដុះបណ្ដាលបង្វឹកផ្នត់គំនិតជោគជ័យ និងជំរុញទឹកចិត្តកំពូលដំបូងគេបង្អស់នៅកម្ពុជា បានដឹកនាំសិក្ខាកាមក្នុង និងក្រៅប្រទេស ប្រមាណជាង ២០០នាក់ ចូលរួមសម្ភោធកម្មវិធីបណ្តុះបណ្តាលថ្នាក់ពិសេស (Master Class) តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល Zoom ដ៏ទំនើបចុងក្រោយបំផុតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក ស៊ីម តារា ស្ថាបនិក SiM DARA Academy បានបញ្ជាក់ថា៖ “កាលពីល្ងាចថ្ងៃចន្ទ ទី៣០ សីហា កន្លងទៅនេះ សិក្ខាកាមក្នុង និងក្រៅប្រទេស ប្រមាណជាង ២០០នាក់ បានចូលរួមសម្ពោធ កម្មវិធីបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថល និងទទួលយកនូវបទពិសោធន៍សិក្សាតាមអនឡាញ ក្នុងស្ទូឌីយោដ៏ទំនើបចុងក្រោយបង្អស់នៅកម្ពុជា លាតសន្ធឹងលើផ្ទាំងអេក្រង់ទូរទស្សន៍ជិត ២០គ្រឿង ដែលមានលក្ខណៈដូច កំពុងជួបផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលពិតៗអ៊ីចឹង!”។

ដើម្បីជាការអបអរក្នុងឱកាសនៃការបើកសម្ពោធ ថ្នាក់ពិសេស (Master Class) និងបច្ចេកវិទ្យាបង្រៀនឌីជីថលតាមបែបគន្លងថ្មីនេះ សិក្ខាកាមទាំងអស់ ដែលចូលរួមពីប្រទេសកម្ពុជា និងពីក្រៅប្រទេសរួមមាន បងប្អូនពលករនៅប្រទេសថៃ កូរ៉េ ជប៉ុន អាមេរិក និងប្រជាពលរដ្ឋខ្មែរជាចម្រុះជាច្រើនទៀត ត្រូវបានអនុញ្ញាតឱ្យចូលរួមពិធីសម្ពោធនេះ ដោយឥតគិតថ្លៃ។

“២៤ មេរៀនឆ្ពោះទៅកាន់ភាពជោគជ័យផ្ទាល់ខ្លួន” ឬ 24 LESSONS TO SELF-MASTERY
តាមអនឡាញ ដែលបណ្ដុះបណ្ដាលដោយអ្នកបង្វឹកផ្នត់គំនិតជោគជ័យ និងជាអ្នកជំរុញទឹកចិត្តកំពូលដំបូងគេបង្អស់នៅកម្ពុជា របស់លោកគ្រូ ស៊ីម តារា នឹងបូកបញ្ចូលគ្នានូវកម្មវិធីបណ្តុះបណ្តាលពិសេសៗ ដែលលោកគ្រូ បានបង្វឹកសិក្ខាកាមរាប់សែននាក់ រយៈជាងមួយទសវត្សរ៍កន្លងមក។

តាមរយៈកម្មវិធីសម្ពោធកម្មវិធីបណ្តុះបណ្តាលតាមបច្ចេកវិទ្យាឌីជីថល នារាត្រីដ៏ពិសេសនេះដែរ សិក្ខាកាមទាំងអស់ ដែលរួមមាន បងប្អូនពលករខ្មែរនៅក្រៅប្រទេស យុវជន សិស្ស និស្សិត ម្ចាស់អាជីវកម្ម បុគ្គលិកស្ថាប័នឯកជន និងសាធារណៈជនពីគ្រប់មជ្ឍដ្ឋាន ក៏បានទទួលនូវបទពិសោធន៍ផ្ទាល់ពីបច្ចេកវិទ្យាផ្ទេរចំណេះដឹងដ៏ទំនើប និងអស្ចារ្យ តាមបែបផែនគន្លងថ្មី ក្នុងបរិបទកូវីដ ដោយលោក ស៊ីម តារា អ្នកបណ្ដុះបណ្ដាលបង្វឹកផ្នត់គំនិតជោគជ័យ និងជំរុញទឹកចិត្តកំពូលដំបូងគេបង្អស់នៅកម្ពុជា ចេញពីស្ទូឌីយោ ដែលបំពាក់ឧបករណ៍ដ៏ទំនើបៗបំផុតនេះផងដែរ៕