សាខាទី១ ហាងលក់ទំនិញរាយដ៏ល្បីល្បាញ 7-Eleven បង្ហាញខ្លួនជាផ្លូវការម្ដុំតំបន់ជ្រោយចង្វារ

អាជីវកម្ម

ការទន្ទឹងរង់ចំាអស់ពេលជាយូររបស់អតិថជន ទីបំផុតត្រូវបានបញ្ចប់ហើយ ខណ:ហាងលក់ទំនិញរាយដ៏ល្បីល្បាញ 7-Eleven សាខាដំបូងបង្អស់នៅកម្ពុជា ពេលនេះបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១ នេះតទៅ។ ដោយសាខាដំបូងនេះផងដែរ គឺមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងតំបន់ជ្រោយចង្វារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នេះបើតាមការបញ្ជាក់របស់ហ្វេសប៊ុកផេកផ្លូវការរបស់ 7-Eleven កម្ពុជាផ្ទាល់ បន្ទាប់ពីការប្រកាសចង់បើកផ្សារស្តង់ដារកម្រិតអន្តរជាតិមួយនេះ ធ្វើឡើងតាំងពីដើមឆ្នាំ ២០២០ មកម្លេះ តែត្រូវពន្យាពេលដោយសារវិបតិ្តកូវីដ ១៩ ប៉ុន្តែពេលនេះបានចេញជារូបរាងហើយ ។

យ៉ាងណាក្រុមហ៊ុន CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ បានបញ្ជាក់ថា ក្រៅពីសាខាដំបូងនេះដាក់ឲ្យបើកដំណើរការហើយ ក៏នៅមានសាខាជាច្រើនជាងដែលនឹងគ្រោងបើកដំណើរការបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ដូចជានៅតាមសាខាប្រេង PPT និងតំបន់ព្រែកព្នៅ ជាដើម៕