នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ឈ្នះក្តីទទួលបានសំណង ១៥ម៉ឺនដុល្លារ ក្នុងសំណុំរឿងពីរផ្សេងគ្នា

សង្គម​និង​សេដ្ឋកិច្ច

លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី នៅថ្ងៃទី១ កញ្ញានេះ បានឈ្នះក្តីលើសំណុំរឿងបរិហារកេរ្តិ៍ និងទទួលបានសំណងជាទឹកប្រាក់ជាង ១៥ម៉ឺនដុល្លារអាមេរិកពីរឿងក្តីចំនួនពីរ ដែលបានចោទអ្នកសារព័ត៌មានពីររូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសាលដីកាដែលចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងទៅ វេបសាយសារព័ត៌មាន The Online Citizen (TOC)ដែលមានលោកTerry Xu ជានិពន្ធនាយកផ្នែកសង្គម និងនយោបាយ បានចុះផ្សាយអត្ថបទមួយពាក់ព័ន្ធនឹងជម្លោះនៅក្នុងគ្រួសារ លោក លី សៀនឡុង ពីនិវេសដ្ឋាន 38 Oxley Road។ លោកស្រី Rubaashini Shunmuganathan អ្នកសារព័ត៌មាននៅ TOC ក៏រងបទចោទបរិហារកេរ្តិ៍ពីនាយករដ្ឋមន្រ្តីសិង្ហបុរីផងដែរ ដោយសារអត្ថបទមួយផ្សេងគ្នា។

លើសពីនេះ អត្ថបទទាំងពីរនោះ ត្រូវបានចៅក្រម Audrey Lim រកឃើញថា មានពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ និងថា អត្ថបទទាំងពីរនោះ ប្រឆាំងនឹងលោកលី។ «បទបរិហារកេរ្តិ៍ មិនត្រឹមតែធ្វើឱ្យប៉ះពាល់បុគ្គល និងកេរ្តិ៍ឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែនោះជានាយករដ្ឋមន្រ្តី»។ 

លោកស្រី Lim បានបញ្ជាក់បែបនេះ នៅក្នុងសាលក្រមកម្រាស់ ៦០ទំព័រ ដោយបន្ថែមថា វាអាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់លោកនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេស។ 

ចៅក្រមរូបនេះ ក៏បានរឹតត្បិត លោកXu មិនឱ្យចេញផ្សាយអត្ថបទពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍លើលោកនាយករដ្ឋមន្រ្តីទៀតដែរ។ 

ក្នុងរឿងក្តីជាមួយលោក Xu ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានទទួលសំណងការខូតខាតទូទៅជាង ១១ម៉ឺនដុល្លារ និងការខូចខាតធ្ងន់ធ្ងរជាង ៣ម៉ឺនដុល្លារ។ ចំនួននេះ ត្រូវបានចៅក្រម Lim អះអាងថា យុត្តិធម៌ និងសាកសម។ ចំណែករឿងក្តីជាមួយលោកស្រី  Rubaashini លោកលី បានទទួលសំណងខូតខាតទូទៅជាង ១១ម៉ឺនដុល្លារដែរ។ ប៉ុន្តែដោយសារតែរឿងក្តីដូចគ្នា អ្នកសារព័ត៌មានទាំងពីររូបនេះ ត្រូវបង់សំណងរួមគ្នា ដែលមានតម្លៃជាង ១៥ម៉ឺនដុល្លារ។

បន្ទាប់ពីតុលាការចេញសេចក្តីសម្រេច លោក Xu បានបង្ហោះលើទំព័រហ្វេសបុករបស់ខ្លួនថា លោក និងមេធាវីរបស់លោក មានការខកចិត្តយ៉ាងខ្លាំងលើតុលាការ ហើយលោក កំពុងគិតពីជំហានដែលត្រូវដើរបន្ត។

បើតាមចៅក្រមបានបញ្ជាក់ថា បន្ទាប់ពីឈ្នះក្តី សំណងដ៏ច្រើននេះ លោកលី អាចនឹងបរិច្ចាគទៅមូលនិធិសប្បុរសធម៌៕

ប្រភព៖ news.yahoo