តន់ ចន្ទសីមា​ចូល​​Galaxy Navatra ​មាន​សំណាង​មែន! ឧកញ៉ា​ឡេង ណាវ៉ាត្រា និពន្ធ​បទ​ចម្រៀង​ឲ្យ​ច្រៀង

កម្សាន្ត
926 Shares

ស្នាដៃនិពន្ធថ្មីរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា មានចំណងជើងថា «គេនោះជាស្រីកាប់ដាវ» បក​ស្រាយដោយតារាចម្រៀង តន់ ចន្ទសីមា ក្នុងផលិតកម្ម Galaxy Navatra បាន​បញ្ចេញ​ជាផ្លូវការ​ហើយ​ ខណៈបទថ្មីនេះ មានអត្ថន័យចង់បង្ហាញពីភាពមិនស្មោះត្រង់ របស់មនុស្សស្រីម្នាក់ ដែល​មាន​ស្នេហា​តែមួយប្រាវៗ រួចក៏ដោះដៃចោលទៅបាត់ ពោលគឺប្រៀបបីដូចជា​យកស្នេហា ធ្វើជា​ល្បី​កំសាន្ត​។

បទចម្រៀងបែបមនោសញ្ចេតនា បង្ហាញពីអារម្មណ៍ចាត់ដោតរឿងស្នេហាបោកប្រាស់ មួយមិនស្កប់​ដប់​មិនស្កល់ ជាស្នាដៃនិពន្ធថ្មីរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកចម្រៀង ជាចាងហ្វាង​ផលិតកម្ម ​និងជាពាណិជ្ជករផ្នែក អចលនទ្រព្យដ៏ល្បីល្បាញមួយរូប ក្នុងប្រទេសកម្ពុជា។

ទោះបីជាលោកក្លាយជាអ្នកជំនួញ មានប្រាក់វាល់លានដុល្លារទៅហើយក្ដី ក៏លោកនៅតែ​មិន​ចោល​ការងារ​សិល្បៈ ដែលជាដើមកំណើតមួយ ជួយរុញច្រានរូបលោកឲ្យល្បី។

ជារឿយៗគេសង្កេតឃើញលោកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ចេញស្នាដៃថ្មីរបស់ខ្លួន ដោយ​ស្នាដៃ​ខ្លះ​បានផ្ដោតសំខាន់លើសម្បត្តិប្រពៃណីវប្បធម៌ខ្មែរ និងស្នាដៃខ្លះបង្ហាញពីស្នេហា​បែបយុវវ័យ​សម័យ​ថ្មី។​ ជាក់ស្ដែងពេលនេះ លោកបានបង្ហាញស្នាដៃមួយទៀតហើយ គឺ បទ «គេនោះជាស្រីកាប់ដាវ» ធ្វើ​ឲ្យអ្នកស្ដាប់មានអារម្មណ៍ថា បទនេះមានចំណងជើងចម្លែកគួរឲ្យចាប់អារម្មណ៍។



ចង់ដឹងថា បទចម្រៀងជាស្នាដៃនិពន្ធរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា មានអត្ថន័យ និងសំនៀងពីរោះយ៉ាងណានោះ សូមប្រិយមិត្តចូលរួមសណ្ដាប់ទាំងអស់គ្នា៖

តន់ ចន្ទសីមា​ចូល​​Galaxy Navatra ​មាន​សំណាង​មែន! ឧកញ៉ា​ឡេង ណាវ៉ាត្រា និពន្ធ​បទ​ចម្រៀង​ឲ្យ​ច្រៀង
926 Shares