អគារ​ ៤ ល្វែងកម្ពស់​ជិត ៤០ ជាន់នៅបឹងត្របែក ស្ទើរក្លាយ​ជា​អគារ​រហោឋាន​កណ្តាល​ក្រុងភ្នំពេញ

សង្គម​និង​សេដ្ឋកិច្ច

អគារ​ខ្ពស់​​ស្កឹមស្កៃ​ទល់​មុខ​ផ្សារ​បឹង​ត្របែក​របស់គម្រោង Sino PLaza ជាង​ពីរ​ឆ្នាំ​ហើយ​ត្រូវ​បានទុក​ចោល មិន​មាន​សកម្មភាព​សាងសង់​បន្ត​ ស្ទើរ​តែ​ក្លាយ​ជា​អគារ​រហោឋាន​កណ្តាល​ក្រុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារ​តម្លៃ ២៥០ លាន​ដុល្លារ សាងសង់​បាន​ ៤ ល្វែង​កម្ពស់ជិត ៤០ ជាន់ បានក្លាយ​បណ្តុំ​អគារ​ខ្ពស់​បំផុត​នៅ​តំបន់​បឹង​ត្របែក ដែលនៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់ទេសចរណ៍​ទួលទំពូង។ ​ឧកញ៉ាញូស៍​បាន​ចុះ​ទៅពិនិត្យ​សំណង់​ ជាក់ស្តែង​គ្មានសកម្មភាព​ណាមួយ​បញ្ជាក់​ពី​ការសាងសង់បន្ត​ ហាក់គម្រោង​សំណង់​ចាយ​លុយ​រយលាននេះ ​​ត្រូវ​បាន​បោះបង់​ចោល​កណ្តាលទី។

​គម្រោង Sino Plaza នៅតាមបណ្តាយផ្លូវលូទឹកស្អុយនៅតំបន់បឹងត្របែក​មានអគារចំនួន ៤ រួមមានអគារអាផាតមិន៤២ជាន់ចំនួន២ អគារ ៣៦ ជាន់ចំនួន ១ សម្រាប់ជាសណ្ឋាគារផ្កាយប្រាំ និងរោងភាពយន្ត និងអគារ ៤៣ ជាន់មួយ សម្រាប់យូនីតការិយាល័យ និងខុនដូ៕