ប៉ុន្មានថ្ងៃ​ទៀត ឧកញ៉ា អ៊ឹង គីមហុង នឹង​ចាប់​​រង្វាន់​រថយន្ត​​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដល់​អតិថិជន

ជុំវិញ​ឧកញ៉ា

ឧកញ្ញ៉ា អុឹង គីមហុង ម្ចាស់ក្រុមហ៊ុន ធីអិលអិល ដែលជាក្រុមហ៊ុន លក់ដីឡូ និងផ្ទះល្វែង នឹង​រៀបចំ​កម្មវិធីចាប់រង្វាន់លើកទី១ របស់ក្រុមហ៊ុន ដែលនឹង​ប្រព្រឹត្តទៅ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០ នាទីព្រឹក ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រង្វាន់សម្រាប់​អតិថិជន​ដែល​មាន​សំណាង​មាន​ច្រើនសន្ធឹកសន្ធាប់​ដូចជា៖

. រថយន្ដ ចំនួន ១ រង្វាន់

. ម៉ូតូ ZOOMER X ចំនួន ៥ រង្វាន់

. ទូរស័ព្ទដៃទំនើប ចំនួន ១៥ រង្វាន់

. ទូរទឹកកក ចំនួន ១០ រង្វាន់

. ឆ្នាំងដាំបាយអគ្គីសនី ចំនួន ២០ រង្វាន់

. កង្ហា ចំនួន ៣០ រង្វាន់

លក្ខខណ្ឌក្នុងការឈ្នះរង្វាន់ដល់អស្ចារ្យមួយនេះ គឺសម្រាប់អតិថិជនដែលបានទិញដីឡូ និងផ្ទះល្វែង និងទទួលបានសន្លឹកឆ្នោតផ្សំសំណាងចំនួន ១ សន្លឹកពីក្រុមហ៊ុន ធីអិលអិល។

ឧកញ៉ា អ៊ឹង គីមហុង ជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ នៃក្រុមហ៊ុន ធីអិលអិល រៀល អ៊ីស្ទេត ឯ.ក ដែល​ត្រូវបានមហាក្សត្រ​ ផ្តល់គោមរងារជាឧកញ៉ា  នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ ឧកញ៉ា​វ័យក្មេង​រូ​បនេះ ត្រូវ​បាន​គេ​ដឹង​មាន​ជំនួញលើ​អចលនទ្រព្យជោគជ័យ ហើយ​ក៏​មានទំនាក់ទំនងយ៉ាងស្អិត​ជាមួយ​អ្នក​ឧកញ៉ា ឡេង ណាវាត់ត្រា​ផងដែរ៕