មកស្គាល់​មុខមាត់ភរិយា​អ្នកឧកញ៉ា​លាង ឃុន ម្ចាស់​អាណាចក្រ​​ជំនួញ​ជីប ម៉ុង​គ្រុប​ធំបំផុត​នៅស្រុកខ្មែរ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ជីប ម៉ុង គ្រុបជាអាណាចក្រជំនួញ​ដែល​បាន​វិនិយោគនិង​ក្តោបក្តាប់លើ​អាជីវកម្មធំៗ​នៅស្រុកខ្មែរ​ ហើយដែល​​មាន​អ្នកឧកញ៉ា លាង ឃុន ជា​អគ្គនាយកក្រុមហ៊ុន​។ ក្រៅ​ពី​អ្នក​ឧកញ៉ា លាង ឃុន​ ដែលគេ​ស្គាល់ជា​ទូទៅ ភរិយា​របស់អ្នក​ឧកញ៉ា​​ក៏ជាទីចាប់អារម្មណ៍​សម្រាប់មនុស្ស​ម្នា​ទាំងឡាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ​គឺ​ជាដៃគូមិនអាចខ្វះបានក្នុង​ការ​រុញក្រុមហ៊ុន​​ជីប ម៉ុង ក្លាយ​ជា​ក្រុមហ៊ុន​សាងបានកិត្តនាម​​ប្រកប​ដោយ​ជំនឿទុកចិត្ត។

ស្រ្តី​ដ៏អស្ចារ្យ​ម្នាក់​នោះ​គឺ​លោកជំទាវ តែ សុវណ្ណី អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង និង​ជា​ឧត្តម​ភរិយា​របស់អ្នក​ឧកញ៉ា​លាង ឃុន​។

ក្រៅពីតួនាទី​ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន លោក​ជំទាវ​តែងតែ​​​ចូលរួម​​គ្រប់​សកម្មភាព​ជាមួ​យ​អ្នក​ឧកញ៉ា លាង ឃុន មិន​ថា​លើ​ការ​ធ្វើ​ជំនួញ ក៏​ដូចជា​ការ​ងារ​ជួយ​ដល់​​សង្គម។ ដូចថ្មីៗនេះ​ លោក​ជំទាវ​និង​អ្នក​ឧកញ៉ា​លាង ឃុន បាន​បរិច្ចាក​សម្ភារៈសំណង់​ ដើម្បី​ជួយ​កសាង​មន្ទីរពេទ្យព្យាបាល​អ្នក​កូវីដ​នៅ​​ខេត្តព្រះសីហនុ។ ក្រៅពីនេះ​បាន​បរិច្ចាកថវិកា​ជា​បន្តបន្ទាប់ ជាមួយរដ្ឋាភិបាល​ដើម្បីគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ19 និង​ក៏តែងតែ​ចូលរួមជាមួយ​​កាកបាទក្រហមកម្ពុជា ក្នុងការបន្តប្រតិបត្តិការមនុស្សធម៌ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា។

លោកជំទាវ ក៏តែងតែចូលរួមក្នុងការគាំទ្រដល់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏ដូចជាជួយ​ថវិកា​ដល់​មូលនិធិសិល្បៈចាស់ជរា ។ ក្រៅពីការងារសង្គម លោកជំទាវ​និងអ្នក​ឧកញ៉ា ក៏​បាន​ចូលរួមជាមួយ​កងទ័ព ដូចជា​ការ​ជួយ​សាងសង់អគារទីបញ្ជាការផ្នែកសឹករងក្រុងកោះកុងជាដើម។

លោកជំទាវ តែ សុវណ្ណី គឺជាពាណិជ្ជករស្រ្តី​ដ៏​ឆ្នើម​ប្រកប​ដោយ​ថាមពលក្នុងសករាជថ្មីរបស់កម្ពុជា ដែលបាន​រួមចំណែករុញកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែរីកធំឡើង តាម​រយៈ​ក្រុមហ៊ុន ជីប ម៉ុង​ ដែល​ជាក្រុមហ៊ុនបានចាក់ឫសជារបស់ក្រុមហ៊ុនជាតិ​៕