គិត​ត្រឹម​ខែ​សីហា អតិថិជិន​ដាក់ប្រាក់បញ្ញើ​នៅធនាគារ​ជីប ម៉ុង មាន​ជាង ៦០០ លាន​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

បើ​តាម​របាយការណ៍របស់ធនាគារ ជីប ម៉ុង គិតត្រឹមខែសីហា ឆ្នាំ២០២១ ធនាគារ ជីបម៉ុង មានអតិថិជនបានដាក់ប្រាក់បញ្ញើ រហូតដល់ជាង៦០០លានដុល្លារអាមេរិក ខណៈប្រាក់កម្ចី បានកើនឡើងដល់ជិត ៥០០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គូសបញ្ជាក់ថា ធនាគារ ជីបម៉ុង បានបង្កើតឡើងក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ន ធនាគារ ជីប ម៉ុង មានសាខាចំនួន៨ នៅរាជធានីភ្នំពេញ និង៣សាខាទៀត ស្ថិតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប។

កាលពីពេល​ថ្មីៗនេះ ធនាគារជាតិ នៃកម្ពុជា បានអនុម័តជូនធនាគារ ជីប ម៉ុង បន្ថែមដើមទុនចុះបញ្ជី ចំនួន៣០លានដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើឲ្យដើមទុនសរុប កើនឡើងរហូតដល់១០៥លានដុល្លារអាមេរិក។ ចំណែកទ្រព្យសកម្មរបស់ធនាគារ មានសរុបជិត៧០០លានដុល្លារអាមេរិក៕