ដំណឹង​ល្អ! ផ្លូវ​ជាតិ​លេខ​៣ នឹង​ត្រូវ​ជួស​ជុល​រួច​រាល់ នៅ​ខែ ធ្នូ ឆ្នាំ ២០១៩ នេះ​ហើយ

សង្គម​និង​សេដ្ឋកិច្ច
15 Shares

ភ្នំពេញ៖លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ថ្លែងថា កំណាត់​ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ នឹង​ត្រូវ​ជួសជុល​អោយរួចរាល់ នៅខែធ្នូ ឆ្នាំ២០១៩ នេះ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ ។ លោក ​ស៊ុន ចាន់ថុល ថ្លែងបែបនេះ នាថ្ងៃទី២៧ ខែតុលា ខណៈអញ្ជើញចុះត្រួតពិនិត្យ​ស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ដែលកំពុងជួសជុលស្ថាបនាធ្វើឱ្យប្រសើរឡើង ដើម្បីធានាបាន​គុណភាពរឹងមាំ​អាច​ឱ្យ​បង​ប្អូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា ផ្លូវនេះនឹងត្រូវធ្វើការជួសជុលឱ្យបានរួចរាល់នៅក្នុងខែធ្នូ ឆ្នាំ​២០១៩ នេះ ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ គឺពិធីបុណ្យសមុទ្រជុំទី៣ នៅខេត្តកំពត ចាប់​ពី​ថ្ងៃ​ទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និង ពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះ​មក​ខេត្ត​កែប ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២០ ។


កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ ដោយ​ក្នុង​នោះ​ប្រវែង​៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង និងចាប់ពីបែកគុស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង។



ក្រសួងសាធារណការ បញ្ជាក់ថា គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លាន​ដុល្លារ​សហអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួម​ជាមួយនឹងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន ត្រួត​ពិនិត្យ​បច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន និងប្រើរយៈពេល៤៨ខែ ៕

ដំណឹង​ល្អ! ផ្លូវ​ជាតិ​លេខ​៣ នឹង​ត្រូវ​ជួស​ជុល​រួច​រាល់ នៅ​ខែ ធ្នូ ឆ្នាំ ២០១៩ នេះ​ហើយ
15 Shares