Toyota ត្រៀមជះលុយជាង ១៣,៥ ពាន់លានដុល្លារ ទៅលើគម្រោង​អភិវឌ្ឍន៍​ថ្មីស្រឡាងមួយ

អន្តរជាតិ

ក្រុមហ៊ុន Toyota បាននិយាយនៅថ្ងៃអង្គារ នេះថា ខ្លួនគ្រោងនឹងចំណាយទឹកប្រាក់ជាង ១៣,៥ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០៣០ ដើម្បីអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យាអាគុយ និងប្រព័ន្ធផ្គត់ផ្គង់អាគុយ ដើម្បីធ្វើឲ្យវិស័យបច្ចេកវិទ្យាយានយន្តរបស់ខ្លួនមួយនេះ ទទួលបានភាពឈានមុខគេ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ឥឡូវនេះកំពុងធ្វើការអភិវឌ្ឍន៍យ៉ាងខ្លាំង ដើម្បីផ្តល់ជូនរថយន្តដើរដោយថាមពលអគ្គីសនីដំបូងបង្អស់របស់ខ្លួន និងគ្រោងដាក់បង្ហាញនៅពាក់កណ្តាលឆ្នាំក្រោយ ។

ដោយត្រូវបានគេចាត់ទុកថាជាអ្នកនាំមុខគេ ក្នុងការអភិវឌ្ឍន៍អាគុយ សម្រាប់រថយន្តដើរដោយអគ្គិសនី ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនមានបំណងកាត់បន្ថយការចំណាយលើថ្លៃដើមផលិតលើអាគុយរបស់ខ្លួន ៣០ ភាគរយ ឬច្រើនជាងនេះ ដោយសិក្សាបន្ថែមទៅលើវត្ថុធាតុដើម និងរបៀបនៃការរៀបចំគ្រឿងបង្គុំអាគុយសារជាថ្មី ។

បន្ថែមពីនេះ លោក Masahiko Maeda ប្រធានផ្នែកបច្ចេកវិទ្យា បាននិយាយប្រាប់សន្និសីទព័ត៌មាន ជុំវិញការប្រកាសអំពីការដាក់បង្ហាញរថយន្តប្រភេទ SUV ដែលដំណើរការដោយថាមពលអគ្គិសនីរបស់ខ្លួន នាពេលខាងមុខផងដែរថា ៖ ” បន្ទាប់មកសម្រាប់រថយន្ត យើងមានបំណងកាត់បន្ថយការប្រើប្រាស់នូវថាមពល ច្រើនជាងមុន ៣០ ភាគរយ ដោយចាប់ផ្តើមពីម៉ូដែល Toyota bZ4x ទៅ ” ៕

ប្រភព: Channelnewsasia