ការិយាល័យលក់ 6A របស់ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល បេីកសម្ពោធជាផ្លូវការ

អាជីវកម្ម

បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវការិយាល័យលក់ 6A នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការអញ្ជើញមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់របស់គម្រោង ដឹណេតឆឺរ៉ល ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់អតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតផ្ទាល់ ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់ នៅការិយាល័យលក់របស់ បុរី ហ្គោលដេន ផាក ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិ 6A នៅគល់ស្ពានទី ៩ ចំណាយពេលត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់​ និង ១២នាទី ពីស្ពានជ្រោយចង្វារ។

លើសពីនេះ ដើម្បីអបអរពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នេះ បុរីហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវតម្លៃផ្ទះចាប់ USD 80,000 (៨ ម៉ឺនដុល្លារ) ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ១២%។ 

កាន់តែពិសេសជាងនេះទៅទៀត ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលបង់ ២០% ​​ដោយមិនចាំបាច់កក់ប្រាក់ និង គ្មានការប្រាក់ រយៈពេល ៣០ខែ ដូច្នេះសូមប្រញាប់ឡើង ការប្រម៉ូសិននេះមានតែពីរសប្តាហ៍គិតចាប់ពីថ្ងៃបើកសម្ពោធនេះតទៅ។

គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលនឹងត្រូវសាង់សង់នៅលើផ្ទៃដីជិត ៥០ហិកតា មានសួនធម្មជាតិដ៏ធំទំហំ ៤.៥ ហិកតា និង មានទន្លេអមសងខាង ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំង ជាប់ផ្លូវជាតិ 6A តែម្តង​ និងមានលំនៅឋានប្រណិតៗជាច្រើនប្រភេទដូចជា៖​ វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ ហូមអហ្វីស ដែលពេញនិយមនិងទាន់សម័យសម្រាប់ការរស់នៅ។

លំនៅឋាននីមួយៗត្រូវបានសាងសង់ និង រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញ​ៗ​ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះនៃផ្ទះ និង ផ្តល់អោយលោកអ្នកទទួលបាននូវបទពិសោធន៍គ្រប់យ៉ាងដែលជីវិតបានផ្តល់អោក្នុងសហគមន៍ដែលមានបរិយាកាសបែបថ្មី។

ជាមួយទីធ្លាដ៏ធំវិសេសវិសាល ដែលហ៊ុំព័ទ្ធដោយធម្មជាតិ សម្រាប់គ្រប់សកម្មភាព ការលម្ហែ និងប្រណិតភាព  ក្នុងនោះក៏មាន ក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណដែលមានឧបករណ៍ទាន់សម័យគ្រប់ប្រភេទ មានផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និង  កន្លែងសម្រាប់ក្មេងលេង អមដោយដើមឈើធំៗ មានផ្កាចំរុះពណ៌ ធ្វើអោយមានទេសភាពបៃតងកាន់តែស្រស់បំព្រង ​ដែលជាទីតាំងល្អបំផុតសម្រាប់ការរស់នៅ ជាមួយទេសភាពស្រស់ ស្រឡះ ធម្មជាតិប្រៀបបានទៅនឹងតំបន់រីសតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយ:

លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998

ឬតាមរយ:ប្រព័ន្ធអនឡាញ៖