មូលហេតុ​ អតិថិជន​កាន់​លុយទាំង​ម៉ឺនៗ​ដុល្លារ​ទៅ​កក់​លុយ​ទិញ​ផ្ទះ​នៅ​បុរី ប៉េង ហួត តាំង​ពី​បុកគ្រឹះ មិន​ស្ទាក់ស្ទើរ​ចិត្ត

សង្គម​និង​សេដ្ឋកិច្ច

បុរី​ប៉េង ហូត ជា​គម្រោង​បុរី​ដ៏​ធំ​បំផុត ហើយ​មាន​កេរ្តិ៍ឈ្មោះ​ដែល​អតិថិថិជន​ទុកចិត្ត។ គម្រោង​បុរីមួយ​នេះ​​មាន​ការ​ពង្រីក​ឥតឈប់ឈរ។ គម្រោង​ធំ​បំផុត​នៅ​បឹងស្នោ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​បានចាយទុន​រយ​លាន​ដុល្លារ ហើយ​បាន​ពង្រីក​ស្ទើរ​ក្លាយ​ជា​ក្រុង​រណប​មួយទៅហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរី​សម្រាប់​អ្នក​មាន​ជីវភាព​លំដាប់​ខ្ពស់​នេះ មាន​ចំណុច​ទាក់ទាញ​ជាច្រើន​ទើប​បាន​អតិថិជន​ទាំង​ក្នុង​ស្រុក និង​មកពី​ក្រៅ​ប្រទេស​ហ៊ាន​កក់​លុយ​រាប់​ម៉ឺន​ដុល្លារ តាំង​ពី​បុក​គ្រឹះ​សំណង់​ដោយ​មិន​ស្ទាក់ស្ទើរ​ចិត្ត។

សួនកម្សាន្ត​រចនា​ដូចនៅអឹរ៉ុប​ក្នុង​គម្រោង​បឹងស្នោ

ចំណុចពិសេស​នៃ​គម្រោង​បុរី​ប៉េង ហួតដែល​អន្ទង​ចិត្ត​អតិថិជន​ចាប់ចិត្ត​ចង់ទៅរស់នៅ​មាន៖

-បរិយាកាស​មនោរម្យ​ស្រួល​ដក​ដង្ហើម​ តាំង​ពី​ចូល​ដល់​ខ្លោង​ទ្វារ​គម្រោង

-ការ​រស់នៅ​ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ​ ផ្តល់​ក្តី​សុខ​រមនា​

-ម៉ូត​ផ្ទះ​ទាន់​សម័យ សំណង់​រឹងមាំ បង្ហាញ​ពី​ឧត្តមភាព​ និង​សុភមង្គល

-ប្រមូល​ផ្តុំ​ដោយ​ហេដ្ឋា​រចនាសម្ព័ន្ធ និង​កន្លែង​បម្រើ​សេវាកម្ម​គ្រប់​ប្រភេទ មិន​ចាំបាច់​ចេញ​ទៅ​ណា​ឆ្ងាយ

-សួន​និង​កន្លែង​កម្សាន្ត​សម្រាប់​កុមារ​ប្រកប​ដោយ​សុវត្ថិភាព​ និង​អនាម័យ

-ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ពី​ដៃគូ​សហការ​របស់​បុរី​ ប៉េង ហួត

តំបន់​លំនៅឋាន​អាជីវកម្ម (shop-house) របស់​បុរី ប៉េង ហួត មានភាពកុះករ​ខ្លាំង ទាំងពេលថ្ងៃ ទាំងពេលយប់។

គួរ​បញ្ជាក់​ថា តាម​ផ្លូវ​ជាតិ​លេខ ១ បុរី​ប៉េងហួត​បឹងស្នោគឺជា​គម្រោង​បុរីធំជាង​គេ​ ​មានលំនៅដ្ឋាន​តូចធំ​រាប់ម៉ឺនល្វែងបាន​សាងសង់ និង​កំពុង​សាងសង់ពង្រីក​ឥតឈប់ឈរ លើ​ផ្ទៃដីរាប់រយហិកតា។ ក្នុងបុរី​ប្រមូលផ្តុំដោយ​ផ្ទះ​ម៉ូដប្លែកៗ​ដូចជា​ផ្ទះ​ហ្សបហោស៍ វីឡាទោល វីឡាភ្លោះ និងភូមិគ្រឹះតម្លៃរាប់លានដុល្លារ ហើយ​នៅ​ក្នុ​ងបុរីមាន​គ្រប់​សេវាកម្ម​ប្រៀបប​​ដូចជា​កូនទីក្រុង​មួយ​ទៅហើយមានហាង​លក់​អាហារតូចធំ សាលារៀន​ជាដើម​។ ​​ជាពិសេស​នោះ ម្ចាស់​បុរី​បាន​រៀបចំ​សួនកំសាន្ដបែបអឺរ៉ុបប្លែកមុន​គេ​នៅ​ស្រុកខ្មែរនៅក្នុងគម្រោង​បុរី​ប៉េងហួត​បឹងស្នោ ដែល​កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ទាំំងខាងក្នុង​បុរីនិង​មកពី​ក្រៅ​ទៅលេង​ឥតដាច់៕