ពិត​ជា​មាន​ស្នាដៃ​ល្អ​មែន វិចិត្រករ​ម្នាក់​នេះ សូម​​ជួយ Share លើកទឹកចិត្តគាត់ផង

កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច
4 Shares

មហាជនមានការចាប់អារម្មណ៍ជាខ្លាំងនូវទឹកដៃគូរគំនូររបស់កូនខ្មែរម្នាក់ ដែលបានគូរ បុគ្គលល្បីៗ​ជាច្រើនរូប នៅក្នុងប្រទេសកម្ពុជាយើង ដូច​ជា លោក​វេជ្ជ​បណ្ឌិត Beat Richner ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា, អធិរាជសម្លេងមាស លោកតា ស៊ីន ស៊ីសាមុត, ពេជ្រ ថៃ, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, សុគន្ធ និសា, ខេម, អៀម វណ្ណី, អ៊ាម វន្នី, ឡុង លីងគ័ង្គ, មាស សុខសោភា និងអ្នកល្បីៗ​ជាច្រើនរូបទៀត។ រូប​ទាំង​នោះ ត្រូវ​បាន​បង្ហោះ​ចេញ ពីក្នុងហ្វេសប៊ុកមួយឈ្មោះ Chamroeun December ។

បន្ទាប់​ពី បាន​ឃើញ ​រូប​ទាំង​នោះ អ្នក​លេង​បណ្ដាញ​សង្គម​Facebook បាន​លាន់មាត់សរសើរ​ជាខ្លាំង​នូវ​ទឹកដៃ​ដ៏ពូកែ របស់​ម្ចាស់​ស្នាដៃ​រូប​នោះ ព្រមទាំងមានគេធ្វើការចែករំលែក​តគ្នា​យ៉ាងច្រើន​​ជា​ច្រើន​​ថែម​​ទៀ​តផង ។ ចង់​ដឹង​ថា ស្នាដៃ​អស្ចារ្យ​ប៉ុណ្ណា​សូម​ទស្សនា​រូប​ភាព​ខាង​ក្រោយ​ទាំង​អស់​គ្នា៕



















4 Shares