គយ​ផ្អាក​​បង្ក្រាប​ឡាន​គេច​ពន្ធ ទុក​ពេល​ឲ្យ​ម្ចាស់​ចូល​ខ្លួន​ទៅ​បង់ពន្ធ​ឲ្យ​ត្រឹមត្រូវ

សង្គម​និង​សេដ្ឋកិច្ច

អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​ប្រកាស​ ផ្អាក​សកម្មភាព​បង្ក្រាប​យានយន្ត​នៅភូមិសាស្ត្រក្នុងប្រទេស (លើក​លែង​តែ​តំបន់​តាម​ព្រំដែន) ដើម្បីទុក​ពេល​ឲ្យម្ចាស់យានយន្ត​ជ្រកក្រោម​ផ្លាកលេខ​ផ្សេងៗ និង​មិន​ទាន់​មានពន្ធនិងអាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាការ ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករឲ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន ១០% នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការ​អនុគ្រោះ និង​បន្ធូរបន្ថយ​នេះ​មានឱសាន​វាទ​អនុវត្តត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ ដែល​ជាថ្ងៃឱសានវាទចុងក្រោយនៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និង​អាករពេញ​លេញ​ដោយ​គ្មានការ​អនុគ្រោះ​បន្ធូរបន្ថយពន្ធឡើយ ។

យ៉ាងណាមិញ បើ​តាម​ការ​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាការ ការ​អនុគ្រោះ​និង​បន្ធូរបន្ថយ​នេះ​មិនគ្របដណ្តប់យានយន្តមានឆ្នាំផលិត ២០២១ ឡើយ៕