ក្រោយព្រះមហាក្សត្រទ្រង់ឡាយព្រហស្ថលេខាលើ “កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-ចិន” កម្ពុជានឹងចំណេញលើរឿងទាំងអស់នេះ

សង្គម​និង​សេដ្ឋកិច្ច

ក្រោយចុះហត្ថលេខាប្រមាណជា ១ ឆ្នាំមក រដ្ឋសភា​កម្ពុជា ​កាលពីថ្ងៃ​ព្រហស្បតិ៍ ទី០៩ កញ្ញា ឆ្នាំ២០២១នេះ​ បានអនុម័ត​ជាឯកច្ឆន្ទ​ នូវសេចក្តីព្រាង​ច្បាប់ស្តីពី​ការអនុម័ត​យល់ព្រម​លើ “កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ រវាងប្រទេសកម្ពុជា​ និងចិន” ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ដ៏មានសារៈសំខាន់នេះ រងចាំតែ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ឡាយព្រហស្ថលេខាប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ពីសារសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ថា នឹងធ្វើសេរីភាវូបនីយកម្ម និងសម្រួលពាណិជ្ជកម្មទំនិញរវាងភាគីទំាងពីរតាមរយៈការកាត់បន្ថយ និងលុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ ដោយធានាថា ស្ដង់ដារបទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព មិនបង្កជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ដែលទើបតែត្រូវបានរដ្ឋសភាអនុម័ត ខណៈដែលដំណឹងពីក្រសួងការបរទេស មកថា កម្ពុជា និងសាធារណកូរ៉េ នឹងឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានៅដើមខែតុលាខាងមុខផងដែរ។​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ រវាងប្រទេសកម្ពុជា​ និងចិន (FTA) នឹងរួមចំណែកយ៉ាងសំខាន់ ជួយជំរុញ​​សេដ្ឋកិច្ច​កម្ពុជាឱ្យកាន់តែរីកចម្រើន ​ខណៈដែលកម្ពុជា ខ្លួនឯងក៏​កំពុងត្រៀម​លក្ខណៈស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ ​ក្រោយវិបត្តិ​កូវីដ-១៩​ ផងដែរ៕  ​