មោទនភាពជាតិ! សម្ដេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក​ World Summit Peace

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយមាសសន្តិភាពពិភពលោក​World Summit Peace។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបំពាក់មេដាយមាស World Summit Peace សម្ដេចនាយករដ្ឋមន្ត្រី គឺជាមហាកិត្តិយស ដល់ប្រមុខថ្នាក់ដឹកនាំកម្ពុជាផ្ទាល់ និងប្រជាជនកម្ពុជាទូទាំងប្រទេស ពីសំណាក់ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ នៃមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។

កម្មវិធីមហាសន្និបាត នៃក្តីសង្ឃឹមលើកទី៧ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ហើយរៀបចំដោយអង្គការសហព័ន្ធសន្តិភាពសកល (UPF)។ ក្នុងកម្មវិធីមហាសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រ​មុខ​រដ្ឋ ប្រមុខរដ្ឋាភិបាល ជាច្រើនរូបទៀតផងដែរ៕