នាក់​ខេត្ត​កំពត​គ្រប់​ទឹក​ហើយ អគារ​ភ្លោះ៤៥ជាន់ បើ​ការដ្ឋាន​​សាងសង់

Uncategorized
13 Shares

អគារភ្លោះថៃ ប៊ុនរ៉ុង នៅកំពត កម្ពស់៤៥ជាន់ តម្លៃជាង ៩៥លាន$ បាន​បើកការដ្ឋានសាងសង់​ហើយ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ដែល​អាគារ​ពាណិជ្ជកម្ម​នេះ ស្ថិតនៅ​គល់​ស្ពាន​ចាស់ ក្នុងភូមិ១ឧសភា សង្កាត់ កំពង់កណ្តាល ក្រុងកំពត។

អគារ​ពាណិជ្ជកម្ម​ភ្លោះ​​ខាង​លើ មាន​ឈ្មោះថា ថៃ ប៊ុនរ៉ុង កំពត បៀលឌីង ដែល​មាន​ទំហំទឹកប្រាក់​សរុប​ ក្នុង​ការ​វិនិយោគ ចំនួន៩៥លានដុល្លារអាមេរិក​ ដោយប្រើរយៈពេលសាងសង់ ៣ឆ្នាំកន្លះ​ក្នុងការបញ្ចប់​គម្រោង​។ ពិធី​បើក​ការិដ្ឋាន​បាន​ធ្វើ​ឡើង​ក្រោម​អធបិ​តី​ភាព​ឯកឧត្តម ​ទេព​ ធន​រដ្ឋ​លេខា​ធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំ​ណង់់​ និង​អភិបាលខេត្ត​កំពត​ឯកឧត្តម ​ជាវ​ តាយ​និង​មន្រ្តី​ពាក់​ព័ន្ឋជាច្រើន​ទៀតនិងបុគ្គលិករបស់ក្រុមហ៊ុនជាច្រើនរយនាក់ទៀត។


ការ​បើកការដ្ឋានសាងសង់អគារថៃ ប៊ុនរ៉ុង កំពត បៀលឌីង ​នេះ អាច​និយាយ​បាន​ថា វា​គឺ​ ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្រ្ត​សំណង់​អគារលំដាប់អន្តរជាតិជាលើកដំបូង និងខ្ពស់ជាងគេនៅខេត្តកំពត ដោយ​អាចបំពេញតម្រូវកានិងបង្កើ​នទំនុកចិត្តដល់ វិនិយោគិន ភ្ញៀវជាតិ អន្តរជាតិ ដែលជាហេតុធ្វើ​ឱ្យខេត្តនេះអាចពង្រឹងនិងងព្រីកឥទ្ធិពលរបស់ខ្លួនបានមួយកម្រិតទៀតផងដែរ ខណៈដែលខេត្តនេះ​មាន​សក្ដានុពលមិនចាញ់ខេត្តដទៃទៀតឡើយ។

ខេត្ត​កំពត ត្រូវ​បាន​គេ​ដឹង​ថា ជា​ខេត្ត​មួយ​មាន​សក្ដានុពល​ខ្លាំង ពិសេសគឺតំបន់​ទេសចរណ៍​ដែល​មានជិត២០កន្លែង បានទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង អន្តរជាតិ​ ​ប្រមាណ២​លាន​នាក់​ ក្នុង​មួយ​ឆ្នាំ២០១៨​ ​ កន្លង​មក​នេះ។ បច្ចុប្បន្ន​រដ្ឋាភិបាល​ក៏កំពុងតែស្ថាបនាកន្លែង​ទេសចរណ៍បន្ថែមទៀត​ហើយ​ ពិសេស​នៅ​តាមតំបន់ឆ្នេរ។

13 Shares