ឧកញ៉ា ឌួង ឆាយ ៖ បើ​មាន​អ្នក​ជួយ​កូនប្រុសបានជាសះស្បើយ សុខចិត្ត​លះបង់​ទ្រព្យសម្បត្តិ​ទាំងអស់ ថែម​ទាំងកាត់បន្ថយអាយុ​ខ្លួនឯងទៀត

ជុំវិញ​ឧកញ៉ា
0 Shares

ឧកញ៉ា ឌួង ឆាយ ដែល​​មហាជនមួយចំនួន​​ធំ ចាត់ទុកជាឧកញ៉ា ចិត្តធម៌ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ នេះ លោកបានធ្វើឲ្យ​មហាជន​មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោកបានបង្ហោះ​សារ​ដ៏គួរ​ឲ្យអាណិតខ្លោចចិត្តមួយក្នុងហ្វេសប៊ុករបស់ខ្លួន។

លោក​បាន​សរសេរ​លើ​Facebookផេក ថា “ថ្ងៃជាវេលាល្អ មានចិត្តជ្រះថ្លា នាំកូនប្រុសច្បង មក​វត្ត​ធ្វើពិធីរំដោះគ្រោះ និងលើតម្លើងរាសី (អាណិតកូនប្រុសខ្ញុំណាស់ ឈឺ​ហើយនៅខំប្រឹងសំពះទៀត) បើជួយកូនប្រុសខ្ញុំ បានជាសះស្បើយបានចូលសាលារៀនវិញ ទោះបីត្រូវលះបង់​ទ្រព្យសម្បត្តិ​ទាំង​អស់ ​និងកាត់បន្ថយអាយុ ក៏ខ្ញុំព្រមអោយដែរ អោយតែកូនខ្ញុំបានជា។បើភ្នែកឃើញកូនរាល់ថ្ងៃ ឈឺ​ចាប់​គ្មានអ្វីប្រៀបផ្ទឹមបាន។ អ្នកធ្លាប់ឆ្លងកាត់ ទើបយល់អារម្មណ៍ឈឺចាប់ខ្លោចផ្សាមួយនេះ””។

តាម​រយៈ​ការ​បង្ហោះ​អារម្មណ៍​ចេញ​ពី​​បេះ​ដូង​បែប​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទឹក​ចិត្ត​របស់​លោក​ឧកញ៉ា ចំពោះ​កូន បើ​ទោះ​បី​ជា មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បែប​ណា ក៏​លែង​សំខាន់ សម្រាប់​លោក​ឡើយ អ្វី​ដែល​លោក​ចង់​បាន​នោះ គឺ​ចង់​ឲ្យ​កូន​ប្រុស​ជា​ទី​ស្រលាញ់​បាន​ជា​សះស្បើយ។ ជា​មួយ​គ្នា​នោះ មហាជន​បាន​កោតសរសើរ​នៅ ទឹក​ចិត្ត​លោក​ឧកញ៉ា​ជា​ខ្លាំង ហើយ​គ្រប់​គ្នា​បាន​ជូន​ពរ សូមឲ្យ​កូន​ប្រុស​លោក​ឧកញ៉ា ឆាប់​ជា​សះស្បើយ​ឆាប់​នេះ​ផង​ដែរ៕

​​

0 Shares
Loading...