ខ្មែរជួយខ្មែរ ឧកញ៉ា សឿ សុវណ្ណ នាំសម្ភារៈចាំបាច់ និងទឹកប្រាក់ឧបត្ថម្ភដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីរួមចំណែកសកម្មភាពទប់ស្កាត់កូវីដ

ជុំវិញ​ឧកញ៉ា

នេះមិនមែនជាលើកទីមួយឡើយសម្រាប់ការចុះជួយ និងឧបត្ថម្ភជូនដល់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្ត រួមទាំងបងប្អូនប្រជាពលរដ្ឋរបស់លោកឧកញ៉ា សឿន សុវណ្ណ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ឃុន សឿ រៀលធី ឯ.ក ក្នុងការចូលរួមវិភាគទានទឹកប្រាក់ និងគ្រឿងសម្ភារៈចាំបាច់មួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាសកលកូវីដ-១៩ នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងនៅព្រឹកថ្ងៃច័ន្ទ ខែកញ្ញានេះ លោកឧកញ៉ា សឿ សុវណ្ណ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ឃុន សឿ រៀលធី ឯ.ក បាននាំយកគ្រឿងឧបភោគបរិភោគ និងទឹកប្រាក់ប្រគល់ជូនដល់លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីរួមចំណែកក្នុងសកម្មភាពទប់ស្កាត់ការរីកដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាក្នុងស្មារតីខ្មែរជួយខ្មែរផងដែរ។

លោកឧកញ៉ា សឿ សុវណ្ណ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ឃុន សឿ រៀលធី មានប្រសាសន៍ថា ខ្ញុំទទួលបានអនុញ្ញាត្តិពីឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដើម្បីបាមចូលជួប និងសម្តែងការគួរសម យេីងខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកឧត្តមសេនីយ៍ទោ ពិសេស ពីបងៗនាយទាហានទាំងអស់គ្នាក្នុងកងពល ។

លោកឧកញ៉ាបញ្ជាក់ថា៖ “ពួកយេីងគ្មានអ្វីក្រៅពីការអរគុណចេញពីចិត្ត ហើយក៏សូមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ មានដូចជា អាល់កុល ម៉ាស់ និងថវិកាមួយចំនួនជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩យកទៅប្រាស់តាមការគួរ”

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលលោកឧកញ៉ា និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំក្រុមហ៊ុន យកមកប្រគល់ជូននៅពេលនេះ រួមមាន មីកញ្ចប់ ចំនួន ១០០កេស អាលកុល ២កានធំ ម៉ាស ១កេសធំ នឹងទឹកប្រាក់មួយចំនួនផងដែរ ។ កាយវិការនិងទឹកចិត្តដ៏សប្បុរសធម៌ទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងមហិមារ ព្រមទាំងសរបញ្ជាក់ឲ្យឃើញសកម្មភាពជាគំរូល្អប្រពៃមួយក្នុងសង្គមរបស់យើង ៕