ណែនាំ​ឲ្យ​ស្គាល់​ សាកលវិទ្យាល័យ​ល្បី​បំផុតទាំង ១០ កាន់​លុយ​ចាប់​ពី ៥ ម៉ឺន​ដុល្លារឡើង ទើប​ចុះឈ្មោះ​រៀនបាន

អន្តរជាតិ

ជាទូទៅ សាកលវិទ្យាល័យ​ល្បីៗ​តែង​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សិស្ស​ពូកែៗ និង​បុគ្គល​ឆ្នើមៗ​ជាច្រើន​ដែល​ធ្លាប់​ចំណាយ​ពេល​ក្រេប​ជញ្ជក់​ចំណេះ​វិជ្ជា​នៅ​ទីនោះ។ ជាក់ស្ដែង ទាំង​ស្ថាបនិក​ Facebook, Mark Zuckerberg និង​ស្ថាបនិក​ Microsoft, Bill Gates សុទ្ធតែ​ធ្លាប់​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​សាកលវិទ្យាល័យ​ល្បី​ឈ្មោះ Harvard University បាន​មួយ​រយៈ​មុន​បោះបង់​ការ​សិក្សា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដ្បិត​ជាប់​ឈ្មោះ​ជា​សាកលវិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​កន្លែង​លើ​ពិភពលោក តែ Harvard University បែរ​ជា​មិន​មែន​ជា​សាកលវិទ្យាល័យ​ថ្លៃ​បំផុត​ទាំង ១០ ក្នុង​លោក​ឡើយ ដោយ​សាកលវិទ្យាល័យ​ដែល​មាន​តម្លៃ​សិក្សា​ថ្លៃ​បំផុត​ក្នុង​លោក​ទាំង ១០ គឺ៖

10/ Stanford University រដ្ឋ California សហរដ្ឋអាមេរិក តម្លៃ​សិក្សា​​ជា​មធ្យម​ប្រមាណ ៥៣ ៥២៩ ដុល្លារ​/​ឆ្នាំ

9/ Duke University ទីក្រុង Durham ចក្រភពអង់គ្លេស​ តម្លៃ​សិក្សា​​ជា​មធ្យម​ប្រមាណ ៥៥ ០០០ ដុល្លារ​/​ឆ្នាំ

8/ ETH Zurich ប្រទេស​ស្វីស តម្លៃ​សិក្សា​​ជា​មធ្យម​ប្រមាណ ៦០ ០០០ ដុល្លារ​/​ឆ្នាំ

7/ University Of Oxford ចក្រភពអង់គ្លេស តម្លៃ​សិក្សា​​ជា​មធ្យម​ប្រមាណ ៦២ ០០០ ដុល្លារ​/​ឆ្នាំ

6/ Wesleyan University សហរដ្ឋអាមេរិក តម្លៃ​សិក្សា​​ជា​មធ្យម​ប្រមាណ ៦៥ ០០០ ដុល្លារ​/​ឆ្នាំ

5/ Columbia University ទីក្រុង New York សហរដ្ឋអាមេរិក តម្លៃ​សិក្សា​​ជា​មធ្យម​ប្រមាណ ៦៦ ០០០ ដុល្លារ​/​ឆ្នាំ

4/ Dartmouth College រដ្ឋ New Hampshire សហរដ្ឋអាមេរិក តម្លៃ​សិក្សា​​ជា​មធ្យម​ប្រមាណ ៦៧ ០០០ ដុល្លារ​/​ឆ្នាំ

3/ Parsons School Of Design ទីក្រុង​ New York សហរដ្ឋអាមេរិក តម្លៃ​សិក្សា​​ជា​មធ្យម​ប្រមាណ ៦៧ ០០០ ដុល្លារ​/​ឆ្នាំ

2/ John Hopkins University រដ្ឋ Maryland សហរដ្ឋអាមេរិក តម្លៃ​សិក្សា​​ជា​មធ្យម​ប្រមាណ ៧០ ០០០ ដុល្លារ​/​ឆ្នាំ

1/ Harvey Mudd College រដ្ឋ California សហរដ្ឋអាមេរិក តម្លៃ​សិក្សា​​ជា​មធ្យម​ប្រមាណ 8០ ០០០ ដុល្លារ​/​ឆ្នាំ

បញ្ជាក់​ដែរ​ថា តម្លៃ​សិក្សា​ជា​មធ្យម​សម្រាប់​សាកលវិទ្យាល័យ​ Harvard University វិញ គឺ​ប្រមាណ ៥២ ០០០ ដុល្លារ/ឆ្នាំ ដែល​ទាប​ជាង Stanford University តែ​ ១ ០០០ ដុល្លារ​តិច​តួច​ប៉ុណ្ណោះ​៕

ប្រភព: Therichest