ស្ងាត់ៗ លោក សាវិន ហ្វីលីព ចាប់បានគម្រោងធំតម្លៃ ៦២ លានដុល្លារនៃបុរី GB Residence របស់ឧកញ៉ា តាំង គួងហាវ

កម្សាន្ត
991 Shares

ក្នុងវិស័យភាពយន្ត មានមនុស្សភាគតិចណាស់ថាមិនស្គាល់លោក សាវិន ហ្វីលីព ដែលជាតារា​សម្តែង​វ័យជ្រេ​បន្តិច ប៉ុន្តែរូបសម្រស់នៅសង្ហាដដែរ ឥឡូវមានសំណាងត្រូវបានក្រុមហ៊ុន CMC Real Estate សម្រេចតែងតាំងជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុន និងជាដៃគូសហការលក់គម្រោងដ៏ធំរបស់បុរី GB Residence លេីផ្ទៃដី ៩ ហិកតា ដែលមានតម្លៃសរុបរហូតដល់ ៦២ លានដុល្លា របស់លោកឧកញ៉ា តាំង គួងហាវ ស្ថិតនៅជិតរង្វង់មូលកួរស្រូវ រាជធានីភ្នំពេញ។

លោក សាវិន ហ្វីលីព ថ្លែងថា៖ “ខ្ញុំបាទសូមអរគុណអ្នកស្រី គ្រុយ ស្រីខួច ( Jenny ) អគ្គនាយិកា ក្រុមហ៊ុន អចលនទ្រព្យ CMC Real Estate ដែលបានសម្រេចជ្រេីសរេីសយកខ្ញុំជា ទូតសុឆន្ទះ (Brand Ambassador) ប្រចាំក្រុមហ៊ុនក្នុងកុងត្រារយៈពេល៥ឆ្នាំ និងជាដៃគូសហការដេីម្បីលក់គំរោងបុរី GB Residence លេីផ្ទៃដី៩ហិកតានិងតម្លៃសរុបរហូតដល់ ៦២លានដុល្លា របស់លោក ឧកញ៉ា តាំង គួងហាវ”

គួររម្លឹកជូនថា គិតមកដល់ពេលបច្ចុប្បន្ន លោក សាវិន ហ្វីលីព បានចូលរួមថតរឿងខ្នាតធំ រឿងភាគ និងរឿងខ្នាតខ្លីជាច្រើនពេលកន្លងមក។ លើសពីនេះលោកក៏បានទទួលថត MV , TVC ឲ្យក្រុមហ៊ុន និងផលិតកម្មល្បីឈ្មោះមួយចំនួផងដែរ។

រឿងភាគយន្ត ចំនួន ៤រឿង ដែលបានធ្វើឲ្យកេរ្តិឈ្មោះលោកល្បីខ្លាំងគឺរឿង «ហនុមាន» និងរឿង« JailBreak» ដែលជាតួអង្គការពារឧក្រិដ្ធជន របស់អ្នកដឹកនាំជនជាតិអ៊ីតាលី Jimmy Henderson និងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» របស់អ្នកស្រី Angelina Jolie រឿង «តម្លៃស្នេហ៍» របស់ផលិតកម្មខ្មែរមេគង្គ ដឹកនាំរឿងដោយផលិតករជនជាតិអង់គ្លេស ឈ្មោះ Matthew Robinson។

រឿងទាំង៤ សុទ្ធតែជារឿងល្បីៗហើយទទួលពានរង្វាន់ជាច្រើននៅក្នុងមហោស្រពភាពយន្តអន្តរជាតិតំណាងឲ្យកម្ពុជា៕

ស្ងាត់ៗ លោក សាវិន ហ្វីលីព ចាប់បានគម្រោងធំតម្លៃ ៦២ លានដុល្លារនៃបុរី  GB Residence របស់ឧកញ៉ា តាំង គួងហាវ
991 Shares