​រកស៊ី​ ១០ ឆ្នាំ​​​លែង​ចំណេញ Ford ប្រកាស​ឈប់​ផលិត​រថយន្ត​នៅ​ឥណ្ឌា

សង្គម​និង​សេដ្ឋកិច្ច អន្តរជាតិ

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​ឈ្មោះ Ford Mortor Co បាន​ប្រកាស​នឹង​ឈប់​បន្ត​ផលិត​រថយន្ត​នៅ​ប្រទេស​ឥណ្ឌា​ទៀត​ បន្ទាប់ពី​ប្រឡូក​ក្នុង​ទីផ្សារ​ឥណ្ឌា​អស់​រយៈពេល ២៥ ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុ​ដែល Ford ប្រកាស​បញ្ឈប់​ការ​ផលិត​បែបនេះ គឺ​ដោយសារ​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​ គឺ​ក្រុមហ៊ុន​មិន​ទទួល​បាន​ប្រាក់​ចំណេញ​សោះ​ពី​ទីផ្សារ​ឥណ្ឌា ពោល​មាន​តែ​ខាតបង់​វិញ​ដល់​ទៅ ២ ពាន់​លាន​ដុល្លារ​ឯណោះ។

“បើ​ទោះ​ជា​ពួក​យើង​ព្យាយាម​ខ្លាំង​បែប​ណា ក៏​មើល​ទៅ​ស្ថានការណ៍​មិន​មាន​ការ​ប្រសើរ​ឡើង​សោះ និង​មិនអាច​មើល​ឃើញ​ពី​ប្រាក់ចំណេញ​នៅ​ថ្ងៃ​មុខ​ឡើយ”​។ នេះ​បើ​តាម​សម្ដី​របស់​លោក Anurag Mehrotra ដែល​ជា​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Ford នៅ​ឥណ្ឌា​។

បញ្ជាក់​ដែរ​ថា Ford បាន​ឈាន​ជើង​ចូល​ទីផ្សារ​ឥណ្ឌា ២៥ ឆ្នាំ​ តែ​បើ​មើល​ស្ថិតិ​រថយន្ត​នៅ​ទីផ្សារ​ឥណ្ឌា​មាន​មិន​ដល់​​ ២% ផង។ ​ប្រជាជន​ឥណ្ឌា​និយម​ប្រើប្រាស់​រថយន្ត​កម្រិត​ធូរ​ថ្លៃ ដែល​ភាគច្រើន​ជា​ប្រភេទ​កូនឡាន ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន Suzuki Motor Corp៕

ប្រភព: bdnews24