ព័ត៌មាន​ច្បាស់​ការ​មួយ​ថា ​លោក Jack Ma កំពុង​​បោះ​ទុន​ខ្ទង់​លាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន​មួយ​​នៅ​វៀតណាម

អន្តរជាតិ
122 Shares

ក្រុមហ៊ុន Alibaba ​ថ្មីៗ​នេះ​មាន​របាយការណ៍​បាន​កំពុង​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម។

យោង​តាម​ការ​ចុះផ្សាយ​ពីសារព័ត៌មាន DealStreetAsia បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Alibaba របស់​មហាសេដ្ឋី​ Jack Ma បាន​ជះ​លុយ​​​ខ្ទង់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​លក់​ទំនិញ​វៀតណាម Homefarm ខណៈទំហំ​​ទុន​វិនិយោគ​រួម​គ្នា​នេះ​​មិន​ត្រូវ​បាន​គេ​បង្ហើប​នោះ​ឡើយ។

បច្ចុប្បន្ន Homefarm ជា​កន្លែង​លក់​ត្រី សាច់ បន្លែ​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស​មាន​ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និង​កូរ៉េ​ខាងត្បូង​ជាដើម មាន​ទីតាំង​ប្រមាណ ១៥០ កន្លែង។ បន្ទាប់​ពី​ទទួល​បាន​ការ​វិនិយោគ​ពី Alibaba គេ​រំពឹង​ថា​ក្រុមហ៊ុន​នឹង​ពង្រីក​សាខា​ឲ្យ​ដល់ ១ ០០០ កន្លែង​ត្រឹម​ឆ្នាំ ២០២៥។ នេះ​បើ​​នាយក​ប្រតិបត្តិលោក Tran Van Truong។

ដោយឡែក​ការ​វិនិយោគ​នេះ​គឺ​ធ្វើឡើង​តាម​រយៈ​កម្មវិធី eWTP Technology and Innovation Fund ដែល​ Jack Ma បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ សម្រាប់​វិនិយោគ និង​ជួយ​ដល់​សហគ្រិន​ផ្សេងៗ ស្របពេល​ថវិកា​សម្រាប់​ផ្គត់ផ្គង់​កម្មវិធី​នេះ​ គឺ​មាន​រហូត​ដល់ ៦០០ លាន​ដុល្លារ​៕

ប្រភព: vnexpress

ព័ត៌មាន​ច្បាស់​ការ​មួយ​ថា ​លោក Jack Ma កំពុង​​បោះ​ទុន​ខ្ទង់​លាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន​មួយ​​នៅ​វៀតណាម
122 Shares