ក្តៅៗ ចេញមកលើកណាក៏ប្លែកភ្នែក Galaxy Navatra តារាវ័យក្មេងទាំង ៣ដួងក្នុងបទ RIP កក្រើកខែភ្លៀង

កម្សាន្ត

ប្លែកភ្នែកមែនទែនជាមួយវីដេអូចម្រៀងបទ” RIP” របស់តារាចម្រៀងស្រីប្រុស ៣ រូប បញ្ចូលគ្នាអង្រួនអារម្មណ៍ប្រិយមិត្តនារដូវធ្លាក់ភ្លៀង ដែលបង្ហាញឲ្យពីនិយមន័យស្នេហា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះទៅទៀត អាចនិយាយបានថា បទដែលទើបចេញក្តៅៗនេះ គឺជាការផ្លាស់ប្តូរកាន់តែប្រសើរមួយកំរិតទៀតរបស់ផលិតកម្ម GALAXY NAVATRA ជាមួយនឹងបច្ចេកទេសថតរស់រវើកប្លែកទាន់សម័យ។

ជាក់ស្តែង បន្ទាប់ពីចេញមិនបានប៉ុន្មានម៉ោងផងនាព្រឹកមិញនេះ អ្នកគាំទ្រទាំងអស់បានឃើញថា ការបង្ហាញនូវ MV ថ្មីមួយគឺបទ “RIP” ដែលច្រៀងដោយប្អូនស្រី អ៊ុក សុវណ្ណារី រួមនឹងតារារ៉េប ២ ដួងទៀតគឺ Rawyer និង Snooga គឺខ្លឹមសារបង្ហាញពីការឈឺចាប់របស់នារីម្នាក់ហើយគួបផ្សំនឹងការថតបែបបច្ចេកទេសថ្មីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រលាន់មាត់សសើរពីការផ្លាស់ប្តូរ និងការជឿនលឿនរបស់ផលិតកម្ម GALAXY NAVATRA ចំពោះគុណភាព MV ។

បើចង់ជ្រាបច្បាស់សូមទស្សនា MVនេះ៖