Ford គ្រោង​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​នៅ​ខេត្តពោធិ៍សាត់

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Ford បាន​បង្ហើ​បគម្រោង​បង្កើត​រោងចក្រ​ផ្គុំ និងតម្លើងរថយន្តនៅ​ខេត្តពោធិសាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រផលិតរថយន្ត Ford មានទីតាំង​ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រនេះអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

គួរ​បញ្ជាក់​ថា គម្រោងនេះត្រូវ​បានលើក​ឡើង ក្នុង​កិច្ចប្រជុំមួយ​នៅព្រឹកមិញនេះ ដែល​ធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា៕