ប្រទេសថៃឯណេះចាត់ទុកទុរេន ជាផលិតផលកសិកម្មពិសេសទី ១ ខណៈចំណូល ២,៩ ពាន់លានដុល្លារបានពីការនាំចេញ

អន្តរជាតិ
126 Shares

ក្រសួងកសិកម្ម និងសហប្រតិបត្តិការរបស់ថៃ បាននិយាយថា ប្រទេសរបស់ខ្លួន មានគម្រោងលើកកម្ពស់ទុរេន ដែលជាផ្លែឈើដ៏សំខាន់សម្រាប់បង្កើនការច្នៃប្រឌិតបៃតងនៅក្នុងវិស័យកសិកម្ម ដើម្បីបង្កើនតម្លៃនាំចេញទៅក្រៅប្រទេស ។

បើតាមសម្តីរបស់រដ្ឋមន្រីក្រសួងកសិកម្ម និងសហប្រតិបត្តិការ លោក Chalermchai Sri-on បាននិយាយថា ទុរេននឹងត្រូវបានចាត់ទុកថាជា ” ផលិតផលកសិកម្មពិសេស ” ។

មិនតែប៉ុណ្ណោះ នៅក្នុងសន្និសីទ ដែលត្រូវបានរៀបចំឡើងដោយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លោក Sri-on បានបញ្ជាក់ទៀតថា ៖ ” ទុរេនរបស់យើងល្បីល្បាញដោយសារគុណភាពខ្ពស់ និងមានក្លិនក្រអូបប្លែក និងមានរសជាតិពិសេស។ ផ្លែឈើប្រភេទនេះដែរ ត្រូវបានចុះបញ្ជីរួចរាល់ហើយថា ជាផលិតផលចង្អុលភូមិសាស្រ្ត (GI) ដែលជួយបន្ថែមតម្លៃរបស់វា ” ។

គួរបញ្ជាក់ថា ទុរេន ជាផ្លែឈើឈរលើគេចំពោះការនាំចេញផលិតផលកសិកម្មរបស់ប្រទេសថៃ ខណៈដែលប្រទេសភូមិផងរបងជាប់កម្ពុជាមួយនេះ អាចរកចំណូលបានប្រមាណ ២,៩ ពាន់លានដុល្លារ (៩៤,៨ ពាន់លានបាត) ឬស្មើនឹង ២,៥ ភាគរយ នៃផលិតផលកសិកម្មក្នុងស្រុកសរុប។

បន្ថែមលើនេះ លោក Sri-on បាននិយាយទៀតថា អត្រាកំណើននៃការលក់ទុរេនចេញនេះ គឺមានដល់ទៅ ៤០ ភាគរយ ឯណោះជារៀងរាល់ឆ្នាំ ៕​

ប្រភព: Bangkok Post

ប្រទេសថៃឯណេះចាត់ទុកទុរេន ជាផលិតផលកសិកម្មពិសេសទី ១ ខណៈចំណូល ២,៩ ពាន់លានដុល្លារបានពីការនាំចេញ
126 Shares