ស្តេចវីឡាតម្លៃជិត ៣ លានដុល្លាររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្លូវជាតិ 6A ឥឡូវឧកញ៉ា អ៊ឹង គីមហុង ចរចារទិញរួចរាល់ហើយ

ជុំវិញ​ឧកញ៉ា
1.3K Shares

វិមាន Privacy ដែលជាស្ដេចវីឡាដ៏មានកិត្យានុភាព ប្រណិតភាព ឧត្ដមភាពនៃភាពអស្ចារ្យ និងការរស់នៅវិមានឯកជន ក្នុងកំពូលភូមិគ្រឹះ ដ៏ល្អឯកគ្មានគូប្រៀប នៅតាមបណ្ដោយ ផ្លូវជាតិ 6A ត្រូវបានលោកឧកញ៉ា អ៊ឹង គីមហុង ចរចារទិញរួចរាល់ហើយ នៅព្រឹកថ្ងៃពុធនេះ។

បើតាមការបញ្ជាក់របស់លោកឧកញ៉ា អឹង គីមហុង លើទំព័រហ្វេសបុក បានឲ្យដឹងថា ” អរគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លក់ស្តេចវីឡាអោយក្នុងតំលៃពិសេស ទំហំដី ១ ហិចតា នៅផ្លូវជាតិលេខ៦A ”

វិមាន Privacy ត្រូវបានអ្នកឧកញ៉ា ឡេង​ ណាវ៉ាត្រា ប្រកាសដាក់លក់ជូនអតិថិជនក្នុងតម្លៃប្រមាណ 2.95M$ (ពីលានកៅសិបប្រាំម៉ឺនដុល្លារ) ដែលជាតម្លៃបង់ផ្ដាច់ ជាមួយគ្នានេះ អតិថិជនក៏អាចបង់រំលស់ប្រចាំខែបានដែរ ដោយគ្រាន់តែបង់ត្រឹម 20,000$ ក្នុងមួយខែ ដោយគ្មានការប្រាក់រយៈពេល ៣ ឆ្នាំ។

វិមាន Privacy ផ្តល់ជូនអតិថិជនរួមមាន៖

-ទំហំដី 100×100=10000ម៉ែតការ៉េ
-ទំហំផ្ទះរួមកន្លែងចតឡាន 91m×60m
-សាច់ផ្ទះ 52m×28mកំពស់បីជាន់។
-ចំណតឡានបាន16ឡាន
-ចំណត Helicopter 01

#ជាន់ផ្ទាល់ដី-បន្ទប់ទទួលភ្ញៀវធំ 01-បន្ទន់ទទួលភ្ញៀវតូច 01-ចង្ក្រានបាយធំ 01-ចង្ក្រានបាយតូច 01 (ចង្ក្រានមិនមានក្លិន)-កន្លែងញាំបាយសម្រាប់ជួបជុំធំ 01-កន្លែងញាំបាយសម្រាប់គ្រួសារ 01-បន្ទប់អ្នកបំរើ 02-បន្ទប់តែកុងឡាន 02-បន្ទប់ហាត់ប្រាណ 01-បន្ទប់មើលកុន 01-បន្ទប់សម្រាប់ភ្ញៀវ 01-បន្ទប់ទឹក 06-ខាងក្រោយមានអាងហែលទឹក 01-បន្ទប់សម្អាតប្រាណ 01-រានហាលខាងក្រោយផ្ទះសម្រាប់ជួបជុំ 01

#ជាន់ទី១ – បន្ទប់ដេក 09បន្ទប់ – បន្ទប់Master 01 – បន្ទប់ធំ 01 – បន្ទប់កណ្តាល 07-បន្ទប់ទទួលភ្ញៀវធំ 01-បន្ទប់គ្រួសារ 01-បន្ទប់ទឹក 09 #ជាន់ទី២បន្ទប់ Karaoke 01បន្ទប់កំសាន្ត 01

ស្តេចវីឡាតម្លៃជិត ៣ លានដុល្លាររបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្លូវជាតិ 6A ឥឡូវឧកញ៉ា អ៊ឹង គីមហុង ចរចារទិញរួចរាល់ហើយ
1.3K Shares