ទីក្រុង​ញ៉ូវយ៉ក​​របូត​តំណែង​លេខ ១ បាត់​ហើយ ក្រោយ​ក្រុង​ប៉េកាំង​របស់​ចិន​ទម្លាក់​ ក្លាយ​ជា​ទីក្រុង​មាន​មហាសេដ្ឋី​រស់នៅ​ច្រើន​បំផុត

អន្តរជាតិ

​កាលពី​ឆ្នាំទៅ​ទីក្រុងញ៉ូវយ៉ក គឺ​ជាប់​ឈ្មោះ​ជា​ទីក្រុង​មាន​មហាសេដ្ឋី​រស់នៅ​ច្រើន​បំផុត​លើ​លោក ខណៈ​បច្ចុប្បន្ន​ធ្លាក់​មក​លេខ ២ បន្ទាប់ពី​អត្រា​កំណើន​មហាសេដ្ឋី​មាន​ការ​កើនឡើង​ខ្លាំង​នៅ​ទីក្រុង​ប៉េកាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន Forbes ទីក្រុង​ប៉េកាំង​បាន​ផ្ដួលញ៉ូវយ៉ក​ជា​ផ្លូវការ​ក្នុង​នាម​ជា​ទីក្រុង​មាន​មហាសេដ្ឋី​រស់នៅ​ច្រើន​បំផុត​ ពោល​គឺ​មាន​ចំនួន ១០០ នាក់ ខណៈ​ទីក្រុង​របស់​សហរដ្ឋអាមេរិក​មាន​ចំនួន ៩៩ នាក់។

គិត​ពី​ឆ្នាំ ២០២០ មក ចំនួន​មហាសេដ្ឋី​នៅ​ទីក្រុង​ប៉េកាំង​មាន​ការ​កើនឡើង​រហូត ៣៣ នាក់ ខណៈ​បើ​គិត​ទ្រព្យសម្បត្តិ​រួម​របស់​មហាសេដ្ឋី​ទាំង ១០០ នាក់​វិញ គឺ មាន​ប្រមាណ ៤៨៤,៣ ពាន់​លាន​ដុល្លារ ស្របពេល​នៅ​ញ៉ូវយ៉កមាន​ការ​កើនឡើង ៧ នាក់​ប៉ុណ្ណោះ តែ​បើ​គិត​ទ្រព្យសម្បត្តិ​រួម​ទាំង ៩៩ នាក់​គឺ​មាន​រហូត​ដល់ ៥៦០,៥ ពាន់​លាន​ដុល្លារ​ឯណោះ។

ដោយឡែក BBC ក៏​បាន​រាយការណ៍​ដែរ​ថា នេះ​គឺជា​លើក​ដំបូង​ដែល​ទីក្រុងញ៉ូវយ៉ករបូត​តំណែង​លេខ ១ សម្រាប់​ទីក្រុង​មាន​មហាសេដ្ឋី​រស់នៅ ដ្បិត​រយៈ​ពេល ៧ ឆ្នាំ​កន្លង​មក​នេះ ទីក្រុង​អ្នកមាន​ជាង​គេ​លើ​លោក​ កាន់​តំណែង​មួយ​នេះ​ជាប់ៗ​គ្នា​ហើយ។

ខាង​ក្រោម​គឺ​ជា​បញ្ជី​ទីក្រុង​ទាំង ១០ ដែល​មាន​មហាសេដ្ឋី​រស់នៅ​ច្រើន​ជាងគេ​លើ​លោក៖

  1. Beijing (មាន​មហាសេដ្ឋី​រស់​នៅ ១០០ នាក់​ ជាមួយ​ទំហំ​ទ្រព្យ​សរុប ៤៨៤,៣ ពាន់​លាន​ដុល្លារ)
  2. New York City (មាន​មហាសេដ្ឋី​រស់​នៅ ៩៩ នាក់​ ជាមួយ​ទំហំ​ទ្រព្យ​សរុប ៥៦០,៥ ពាន់​លាន​ដុល្លារ)
  3. Hong Kong (មាន​មហាសេដ្ឋី​រស់​នៅ ៨០ នាក់​ ជាមួយ​ទំហំ​ទ្រព្យ​សរុប ៤៤៨,៤ ពាន់​លាន​ដុល្លារ)
  4. Moscow (មាន​មហាសេដ្ឋី​រស់​នៅ ៧៩ នាក់​ ជាមួយ​ទំហំ​ទ្រព្យ​សរុប ៤២០,៦ ពាន់​លាន​ដុល្លារ)
  5. Shenzhen (មាន​មហាសេដ្ឋី​រស់​នៅ ៦៨ នាក់​ ជាមួយ​ទំហំ​ទ្រព្យ​សរុប ៤១៥,៣ ពាន់​លាន​ដុល្លារ)
  6. Shanghai (មាន​មហាសេដ្ឋី​រស់​នៅ ៦៤ នាក់​ ជាមួយ​ទំហំ​ទ្រព្យ​សរុប ២៥៩,៦ ពាន់​លាន​ដុល្លារ)
  7. London (មាន​មហាសេដ្ឋី​រស់​នៅ ៦៣ នាក់​ ជាមួយ​ទំហំ​ទ្រព្យ​សរុប ៣១៦,១ ពាន់​លាន​ដុល្លារ)
  8. Mumbai (មាន​មហាសេដ្ឋី​រស់​នៅ ៤៨ នាក់​ ជាមួយ​ទំហំ​ទ្រព្យ​សរុប ២៦៥ ពាន់​លាន​ដុល្លារ)
  9. San Francisco (មាន​មហាសេដ្ឋី​រស់​នៅ ៤៨ នាក់​ ជាមួយ​ទំហំ​ទ្រព្យ​សរុប ១៩០ ពាន់​លាន​ដុល្លារ)
  10. Hangzhou (មាន​មហាសេដ្ឋី​រស់​នៅ ៤៧ នាក់​ ជាមួយ​ទំហំ​ទ្រព្យ​សរុប ២៦៩,២ ពាន់​លាន​ដុល្លារ)៕

ប្រភព: therichest