ទម្លាយ​អត្តសញ្ញាណ​ឈ្មោះ​បុរី ប៉េង ហួត កើត​ពី​​ស្ថាបនិកពីរ​នាក់​ បង្កើត​គម្រោង​ដំបូង​កាលពី ១៦ ឆ្នាំមុន

កម្សាន្ត
303 Shares

រហូតមកដល់បច្ចុប្បន្ននេះ បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធចម្បងមួយរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានវត្តមាននៅលើទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាប្រមាណ ១៦ ឆ្នាំមកហើយ។ គម្រោងដំបូងគេដែលបុរីប៉េងហួតបានបង្កើតឡើងគឺមានឈ្មោះថា ប៉េងហួតភូមិន្ទ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កើតឡើងនៅក្នុងឆ្នាំ ២០០៥ និងជាគម្រោងដែលមានប្រភេទផ្ទះល្វែង និងវីឡាកូនកាត់។

បើតាមលោកឧកញ៉ា ថៃ ម៉េងលី ដែលជាអគ្គនាយកបុរី ប៉េង  ហួត បានលើកឡើងពីការចាប់ផ្តើមដំបូងនៃការ វិនិយោគបុរីបុរីប៉េង ហួត នៅឆ្នាំ​ ២០០៥ ព្រោះអំឡុងពេលនោះនៅកម្ពុជាមិនទាន់ មានលំនៅឋានរបៀបជាបុរីស្អាតៗនៅឡើយទេ គឺមានតែផ្ទះល្វែងនិងការសាងសង់វីឡាជាលក្ខណៈឯកជន។ នៅពេលលោកចេញចូលក្រៅប្រទេសច្រើនក៏បានសិក្សាពីការសាងសង់បុរីនៅប្រទេសគេ ហើយក៏បានចាប់ផ្តើមសាងសង់បុរីប៉េងហួត​ជាលើកទី១នៅតាមបណ្តោយផ្លូវ៥៩៨។

ចំពោះការឌីហ្សាញវិញបុរីបានគិតគូរពីសួនបៃតងដើមឈើធំៗ ដោយរក្សាផ្ទៃដីប្រមាណ ៤៥ ភាគរយ នៃបុរីនីមួយៗត្រូវបានរៀបចំដាំដើមឈើនិងសួនច្បារ។ ដោយសារក្រុមហ៊ុនបុរី ប៉េង ហួត ចង់ធ្វើអ្វីឲ្យប្លែកធ្វើអ្វីឲ្យល្អសម្រាប់ប្រទេសជាតិទើប ក្រុមហ៊ុន​កសាងបុរីនេះឡើងគិតពីបរិស្ថានសួនបៃតង និងរចនាផ្ទះដែលស្អាតៗជូនអតិថិជនទាំងអស់។

លោក​លើក​ពីទស្សនៈចង់ឲ្យប្រជាជនខ្មែរមានមោទនភាពថាខ្មែរ ក៏អាចសាងសង់ផ្ទះបានល្អដូចប្រទេសផ្សេងៗផងដែរ ។

បន្ទាប់ពីសាងសង់គម្រោង​អភិវឌ្ឍ​បុរីប៉េង ហួត​ទី១នៅផ្លូវលេខ ៥៩៨ នៅឆ្នាំ ២០០៥ ក្រុមហ៊ុន​បាន​ពង្រីកខ្លួនយ៉ាងរហ័សរហូតដល់ជាង៣០គម្រាងនាពេលបច្ចុប្បន្ននេះ។ ​​វិនិយោគធំបំផុត​នៅលើ​ផ្លូវជាតិលេខ១ ដែលមានទំហំដីកើនឡើងរហូតដល់ជាង ២០ គីឡូម៉ែត្រការ៉េទៅហើយ និងបន្តវិនិយោគនៅគម្រោងជាច្រើនទៀត។

គួរ​បញ្ជាក់​ថា ឈ្មោះប៉េង ហួត ជាឈ្មោះបូកបញ្ចូលគ្នារបស់អ្នកវិនិយោគស្ថាបនិកពីរ​រូបគឺ​ឧកញ៉ា ហៀង ប៊ុនប៉េង និង​ឧកញ៉ាថៃ ជាហួត។ គិតរហូតមកទល់ពេលនេះមានផ្ទះជិត ១០,០០០ ខ្នងត្រូវបានលក់ចេញហើយទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ជាទីតាំងធំជាងគេដែលមានផ្ទះប្រមាណ ៧០០០ ទៅ ៨០០០ ខ្នងត្រូវបានលក់ចេញផងដែរ៕

ទម្លាយ​អត្តសញ្ញាណ​ឈ្មោះ​បុរី ប៉េង ហួត កើត​ពី​​ស្ថាបនិកពីរ​នាក់​ បង្កើត​គម្រោង​ដំបូង​កាលពី ១៦ ឆ្នាំមុន
303 Shares