លើក​ដំបូង ជីប ម៉ុង បោះជំហាន​ទិញ​យក​អគារ​​ស្នាក់នៅ​ អាផាតមិន​មួយ​មក​គ្រប់គ្រង​

សង្គម​និង​សេដ្ឋកិច្ច
368 Shares

កាលពីពេលថ្មីៗនេះ ជីប ម៉ុង លែន បានចុះកិច្ចព្រមព្រៀងទិញយក ហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ទាំងស្រុងមកគ្រប់គ្រង ដែលជាសេវាកម្មអាផាតមិនជាលើកដំបូង ពីក្រុមហ៊ុនលីអូផាលេស ២១ (Leopalace 21) ជាស្ថាពរ ដែលនឹងចាប់ផ្ដើមធ្វើប្រតិបត្តិការអាជីវកម្មចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ។

ដោយសារមើលឃើញពីតម្រូវការជាច្រើន មិនថាអ្នករស់នៅក្នុងស្រុក ឬក្រៅស្រុក ដែលត្រូវការ ការរស់នៅបែបទំនើប អមជាមួយនឹងសេវាកម្មចម្រុះ ជីប ម៉ុង លែន បានបោះជំហានចូលក្នុងវិស័យសេវាកម្មអាផាតមិនខុសប្លែកពីគម្រោង​មុនៗ​របស់ខ្លួន។

បើ​តាមការ​បញ្ជាក់​របស់​ជីប ម៉ុង លែន ជា​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់​ជីបម់ុងគ្រុប បាន​សម្លឹងមើលឃើញពីសក្ដានុពលរបស់ហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ដោយសារអាផាតមិននេះ បានផ្ដល់នូវសេវាកម្មយ៉ាងល្អឥតខ្ចោះជូនដល់អតិថិជន ដូចជាបន្ទប់ស្នាក់នៅដ៏ប្រណីត ជាមួយនឹងគ្រឿងសង្ហារឹមទំនើបៗ កន្លែងទទួលភ្ញៀវ កន្លែងហាត់ប្រាណ អាងហែលទឹក មីនីម៉ាត ហាងកាហ្វេ ចំណតយានយន្ត ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត។ Granferte ពិតជាស័ក្ដិសមសម្រាប់អតិថិជនដែលត្រូវការកន្លែងស្នាក់នៅបែបទំនើបជាមួយនឹងសេវាកម្មយ៉ាងសម្បូរបែបក្នុងអគារតែមួយ។ អាផាតមិននេះមានទីតាំងស្ថិតនៅផ្លូវលេខ៣៣១ កែងផ្លូវ៥៧០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ជីប ម៉ុង លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងលំនៅឋានឈានមុខគេមួយនៅកម្ពុជា ដែលមានគម្រោងជាច្រើនក្នុងដៃ ហើយសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជន ហើយក៏កំពុង​តែ​បោះ​ជំហានឆ្ពោះទៅមុខជាមួយនឹងវិស័យថ្មីៗបន្ថែមទៀត ដើម្បីពង្រីកនូវសក្ដានុពលរបស់ខ្លួន ក៏ដូចជាបំពេញតម្រូវការរបស់អតិថិជនផងដែរ៕

លើក​ដំបូង ជីប ម៉ុង បោះជំហាន​ទិញ​យក​អគារ​​ស្នាក់នៅ​ អាផាតមិន​មួយ​មក​គ្រប់គ្រង​
368 Shares