គ្រោង​សាងសង់​មន្ទីរពេទ្យធំ​បំផុត​លើ​លោក ​ចាយ​លុយ ១,៨ ពាន់​លាន​ដុល្លារ​

អន្តរជាតិ
342 Shares

Texas Medical Center ហៅ​កាត់​ TMC កំពុង​មាន​គម្រោង​សាងសង់​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ទីក្រុង Houston រដ្ឋ​ Texas ចំណាយ​ជាង ១,៨ ពាន់​លាន​ដុល្លារ ​ជា​គម្រោង​មន្ទីរពេទ្យ​ធំ​បំផុត​លើ​ពិភពលោក។

TMC គឺជា​មន្ទីរពេទ្យ​សុខភាព​កុមារ​ធំ​បំផុត​ និង​ជា​មន្ទីរពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​មហារីក​ថែមទៀត ហើយ​អាច​និយាយ​បាន​ថា ជា​មន្ទីរពេទ្យ​មួយ​កន្លែង​ដែល​មាន​ប្រតិបត្តិការ​ច្រើន​ស្អេកស្កះ អាច​សម្រាល​​ទារក​កើត​ថ្មី​រៀងរាល់​ ២០ នាទី​ម្ដង និង​ការ​វះកាត់​វិញ​​រៀងរាល់ ៣ នាទី​ម្ដង​នៅ​ទីនោះ។

គម្រោង​មន្ទីរពេទ្យ​នេះ​​មាន​ឈ្មោះថា TMC3 ក្រោម​ការ​ចាត់ចែង​របស់​​ស្ថាបត្យករ​ល្បីឈ្មោះ Elkus Manfredi ដែល​នឹង​សាងសង់​លើ​ផ្ទៃដី ៥៥៧ ០០០ ម៉ែត្រ​ការ៉េ។ បើ​តាម​គម្រោង​មិនមែន​ត្រឹមតែ​ជា​មន្ទីរពេទ្យ​ឡើយ វា​នឹង​មក​ជាមួយ​កន្លែង​ស្រាវជ្រាវ កន្លែង​សិក្សា​ អាច​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ឯកជន​សហការ​ស្វែងរក​ថ្នាំ​ថ្មីៗ ឧបករណ៍​វេជ្ជសាស្ត្រ​ថ្មីៗ​ជាដើម។

បញ្ជាក់​ដែរ​ថា គម្រោង​សាងសង់​ទីក្រុង​វេជ្ជសាស្ត្រ​មួយ​នេះ​គឺ​មាន​ការចូលរួម​ពី​មន្ទីរ​ស្រាវជ្រាវ​ជាច្រើន​កន្លែង​មាន​ដូចជា​ TMC, Baylor College of Medicine, Texas A&M University, the University of Texas Health Science Centre at Houston និង the University of Texas MD Anderson Cancer Centre ជាដើម៕

ប្រភព: globalconstructionreview

គ្រោង​សាងសង់​មន្ទីរពេទ្យធំ​បំផុត​លើ​លោក ​ចាយ​លុយ ១,៨ ពាន់​លាន​ដុល្លារ​
342 Shares