ឧកញ៉ា ហ៊ុន ឡាក់ ប្រកាន់ខ្ជាប់​​នូវ​គន្លឹះ​៦​នេះ នាំ​ឲ្យ​ជំនួញ​លោក​ជោគជ័យ​ដល់​បច្ចុប្បន្ន

ជុំវិញ​ឧកញ៉ា
230 Shares

ថិត​ក្នុង​ចំណោម​ឧកញ៉ា​ល្បីៗ​ជា​ច្រើន​រូប ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​លើ​វិស័យ​ស្រូវ​អង្ករ លោក​ឧកញ៉ា ហ៊ុន ឡាក់ ត្រូវ​បាន​គេ​ដឹង​ថា មាន​ជំនួញ​ធំៗ​ជា​ច្រើន​ទៀត​​ក្នុង​​ដៃ ក្នុង​នោះ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា Mekong Oryza Trading គឺ​ជា​ក្រុមហ៊ុន​ល្បី​ឈ្មោះ​ធំ​មួយ​នៅ​កម្ពុជា។ លោក​ឧកញ៉ា ក៏​មាន​តួនាទី​ជា​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ដែល​ជា​តួនាទី​មួយ​ដ៏​​សំខាន់​ក្នុង​ការ​ត្រួស​ត្រាយ​ផ្លូវ​ដើម្បី​ស្វែងរក​ទីផ្សារ​អង្ករ​ដល់​កម្ពុជា​ផង​ដែរ។

ឧកញ៉ា ដែល​មាន​​ប្រវត្តិ​ជា​អ្នក​ទូល​នំ​លក់​រូប​នេះ បាន​ប្រកាន់ខ្ជាប់​នូវ​គន្លឹះ​៦​យ៉ាង ដែល​នាំ​ឲ្យ​លោក ជោគជ័យ​រហូត​មក​ដល់​បច្ចុប្បន្ន។ គន្លឹះ​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​ទាំង​៦ របស់​លោក​ឧកញ៉ា ហ៊ុន ឡាក់​ដែល​លោក​តែងតែ​គោរព​ប្រតិបត្តិ​តាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ រហូត​មក​ដល់​បច្ចុប្បន្ន​​ទទួល​បាន​​ភាព​ជោគជ័យ​នោះ មាន​ដូចជា៖
1/មាន​ភាព​អត់ធ្មត់​ខ្ពស់។
2/មាន​ការ​តស៊ូ​ឲ្យ​ដល់​ទីបំផុត។
3/ភាព​ស្មោះត្រង់​ជា​មូលដ្ឋាន​ដ៏​សំខាន់។
4/ស្វែងរក​ដៃគូ​ឲ្យ​បាន​ស័ក្ដិ​សម ឬ​ហៅ​ថា បង្កើត​ធនធាន​ប្រមូល​ផ្ដុំ។
5/មាន​ទស្សន​វិស័យ​វែងឆ្ងាយ​ចំពោះ​ទីផ្សារ។
6/មាន​ផែនការ​ជាក់លាក់​សម្រាប់​យក​ទៅ​អនុវត្ត និង​មាន​ការ​គ្រប់គ្រង​ហានិភ័យ។

ឧកញ៉ា ហ៊ុន ឡាក់  ប្រកាន់ខ្ជាប់​​នូវ​គន្លឹះ​៦​នេះ នាំ​ឲ្យ​ជំនួញ​លោក​ជោគជ័យ​ដល់​បច្ចុប្បន្ន
230 Shares