សម្ពោធសាខាថ្មី! ទាខ្វៃរសជាតិដើមប៉េកាំង “អេសឆ្ងាញ់” ឧកញ៉ា ប៊ុន រតនាសេម ផ្លូវជាតិ 6A ទិញមួយថែមមួយ

ជុំវិញ​ឧកញ៉ា
352 Shares

ក្នុងឱកាសនៃការបើកសម្ពោធសាខាថ្មី នៅទីតាំងផ្លូវជាតិលេខ 6A ហាងលក់ទាខ្វៃ “អេសឆ្ងាញ់-S-Chnganh” របស់លោកឧកញ៉ា ប៊ុន រតនាសេម កំពុងផ្ដល់ជូននូវប្រូម៉ូសិនពិសេសដល់អតិថិជន គឺទិញទាមួយ ថែមទាមួយ Free។ ប្រូម៉ូសិនដ៏ពិសេសពី ហាង អេសឆ្ងាញ់ ផ្ដល់ជូនអតិថិជនចាប់ពីថ្ងៃទី១៧-១៨ ខែកញ្ញា នេះប៉ុណ្ណោះ។

កញ្ចប់ប្រូម៉ូសិនទិញមួយ ថែមមួយ ជាការអបអរសាទរដល់ការបើកសម្ពោធសាខាថ្មីរបស់ហាង “អេសឆ្ងាញ់” នេះ ផ្ដល់ជូនអតិថិជននូវជម្រើសច្រើនមុខ ក្នុងនោះរួមមានដូចជា៖  ប្រភេទទាខ្វៃរសជាតិដើមប៉េកាំង ទាខ្វៃព្រះច័ន្ទរសជាតិដើមប៉េកាំង ទាផ្លិតរសជាតិដើមប៉េកាំង និងមានជាប្រភេទកទា-ជើងទា ប្រកបដោយអនាម័យខ្ពស់ រស់ជាតិឆ្ងាញ់ប្លែកពីគេ។

ហាងទាខ្វៃ អេសឆ្ងាញ់ រសជាតិដើមប៉េកាំងប្រចាំហាង ឧកញ៉ា ប៊ុន រតនាសេម គឺជារសជាតិដើមទាខ្វៃ ដែលលោកឧកញ៉ា អះអាងថា ធានាថាមានរសជាតិប្លែកពីទាខ្វៃធម្មតា ដែលលោកអ្នកធ្លាប់ញ៉ាំ។ ទាំងរសជាតិសាច់ទា ទឹកជ្រលក់ បន្លែ និងការវេចខ្ចប់ គឺប្រកបទៅដោយអនាម័យ ផាកសុខភាព ជាពិសេស ក្រោមស្នាដៃចុងភៅដ៏ចំណាន ដែលធ្លាប់មានបទពិសោធន៍យូរឆ្នាំ ចេញពីហាងល្បីលំដាប់ផ្កាយ ៥។

ចំពោះតម្លៃ មានទៅតាមប្រភេទ និងទំហំ ក្នុងនោះ៖

ទាខ្វៃប៉េងកាំង តម្លៃ $16 ទាផ្លិត តម្លៃ $9

ទាព្រះច័ន្ទ Size(M)​ $9  Size(L) $16

ជើងទា ចំនួន 12 ថ្លៃ $5

កទាចំនួន 6 ថ្លៃ $5 និងទឹកជ្រលក់ឆ្ងាញ់ 1ដប តម្លៃ $1.25

លោកឧកញ៉ា ប៊ុន រតនាសេម ពន្យល់បន្ថែមថា៖ “អ្វីដែលធ្វើឱ្យទាខ្វៃរបស់ អេសឆ្ងាញ់ មានរសជាតិឈ្ងុយឆ្ងាញ់ប្លែកពីស្បែក ដល់ឆ្អឹង ញ៉ាំហើយជាប់មាត់ ជាប់ចិត្ត ជាពិសេស គឺរសជាតិទឹកជ្រលក់ពិសេសខុសពីគេ ដែលជាស្នាដៃលាយ និងផ្សំគ្រឿងដោយមេចុងភៅជើងចាស់ មានបទពិសោធន៍យូរឆ្នាំលើជំនាញធ្វើទាខ្វៃនេះ”។

ប្រញាប់ឡើង! កុំឱកាសពិសេសទិញទាខ្វៃមួយថែមមួយនេះ កន្លងផុតទៅឱ្យសោះ។ ប្រូម៉ូសិនពិសេសនេះ មានត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ។ មកភ្លក់រសជាតិទាខ្វៃរសជាតិដើមប៉េកាំង ក្រោមស្នាដៃឯករបស់ចុងភៅដ៏ចំណាន ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ 6A ទល់មុខបុរីប៉េងហ៊ួត ជាប់របងសាលាកសិកម្មព្រែកលៀប ឬទំនាក់ទំនងតាមលេខទូរសព្ទ៖ 093 787 000/067 787 000/061 787 000៕

សម្ពោធសាខាថ្មី! ទាខ្វៃរសជាតិដើមប៉េកាំង “អេសឆ្ងាញ់” ឧកញ៉ា ប៊ុន រតនាសេម ផ្លូវជាតិ 6A ទិញមួយថែមមួយ
352 Shares