បទ​ថ្មី “សុខ​ចិត្ត​ញ៉ាំ​មី​” ​របស់​ខាន់ ជេមស៍ អត្ថន័យ​ចាក់ដោត(វីដេអូ)

កម្សាន្ត
0 Shares

តារា​ចម្រៀង​​របស់​ផលិតកម្ម​សាន់ដេ លោក ខាន់ ជេមស៍ បាន​ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​១​បទ​ទៀត​ហើយ​​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​មាន​ចំណង​ជើង​ថា”សុខ​ចិត្ត​ញ៉ាំ​មី​” ដោយ​ក្នុង​អត្ថន័យ​នៃ​បទ​​ចម្រៀង​បង្កប់​នូវ​អត្ថន័យ ដាស់តឿន​ជា​ខ្លាំង ជា​ពិសេស​​សាច់​រឿង​ក្នុង​វីដេអូ​តែ​ម្ដង។

ខ្លឹម​សារ​សង្ខេប​នៃ​បទ​ចម្រៀង​ខាង​លើ​ចង់​និយាយ ព្រោះ​​តែ ក្ដី​ស្រលាញ់ ទៅ​លើ​នារី​ម្នាក់​ដែល​ជា​ស្រី​ស្អាត​ស៊ីវិល័យ បុរស​ម្នាក់​នោះ ខំ​ប្រឹង​ធ្វើ​ការ​រក​ប្រាក់ ដើម្បី​ផ្គាប់​ចិត្ត​នារី​ម្នាក់​នោះ ទិញ​​ចិញ្ចៀន​​ពេជ្រ​ឲ្យ របស់​ប្រេនៗ​ឲ្យ ចូល​ហាង​ប្រេនៗ ខណៈ​ដែល ​ខ្លួន​ឯង​សុខ​ចិត្ត​ញ៉ាំ​មី ជា​កម្មករ ជួល​ផ្ទះ​គេ​នៅ ស្ទើរ​​រក​ប្រាក់​បង់​ថ្លៃ​ផ្ទះ​មិន​បាន។



ប៉ុន្តែ​នារី​ម្នាក់​នោះ ដែល​ដាក់​ចិត្ត​ស្រលាញ់ តួ​ប្រុស​មិន​បាន​គិត​លើ​ទ្រព្យ​ឡើយ ក៏​ព្រោះ​តែ​នាង​ឃើញ បុរស​ម្នាក់​នោះ​​ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​អំពើ​សប្បុរស ដូច​ជា​ជួយ​ជន​ក្រីក្រ ក្មេង​កំព្រា ចាស់ជរា​ជា​ដើម។ ការ​​គិត​​របស់​តួ​ប្រុស ហាក់​ដូច​ជា ផ្ទុយ​នឹង​តួ​ស្រី ដែល​ខំ​ទិញ​​របស់​ប្រេនៗ​ឲ្យ ខណៈ​តែ​តួ​ស្រី​ជា​កូន​អ្នក​មាន​ទ្រព្យ​ស្រាប់ ប៉ុន្តែ​ចុង​ក្រោយ​នៃ​វីដេអូ​ខារ៉ាអូខេ​នោះ នាក់​ទាំង​ពីរ​ក៏​យល់​ចិត្ត​គ្នា ហើយ​ក៏​ស្រលាញ់​គ្នា​ដូច​បំណង។
ចង់​ដឹង​ថា “សុខ​ចិត្ត​ញ៉ាំ​មី​” ​របស់​លោក ​ខាន់ ជេមស៍ មាន​អត្ថន័យ​ចាក់​ដោត​យ៉ាង​ណា​​សូម​តាមដាន​ទស្សនា​ទាំង​អស់​គ្នា៕


0 Shares
Loading...