គ្រប់គ្នា​ស្គាល់​បុរីប៉េង ហួត តែ​មិន​អាច​ភ្លេច​បុរស​ម្នាក់នេះ​បានទេ

ជុំវិញ​ឧកញ៉ា
2.8K Shares

បុរី ប៉េង ហួត ត្រូវបានចាត់ថា ជាក្រុមហ៊ុនឈានមុខគេលើការអភិវឌ្ឍន៍សំណង់ និងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា រួមទាំងទទួលបានពានរង្វាន់អន្តរជាតិ រាប់សិបពានរង្វាន់ទៅលើផ្នែកផ្សេងៗគ្នាទៀតផង។ តាមរយៈភាពជោគជ័យក្នុងការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានជាងមួយទស្សវត្សរ៍មកនេះកើតចេញគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយពីថ្នាក់ដឹកនាំកំពូលគឺលោក ឧកញ៉ា ថៃ ជាហួត ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប៉េងហួតគ្រុបហើយមានមនុស្សភាគតិចបានស្គាល់រូបលោក។

លោកឧកញ៉ា ថៃ ជាហួត ជាអ្នកជំនួញដែលមានចិត្តមុតមាំ គិតល្អិតល្អន់និងចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយនៅក្នុងការអភិវឌ្ឍន៍បុរីលំនៅឋាននៅកម្ពុជា។ លោកឧកញ៉ារូបនេះហើយដែលជាមគ្គុទេសន៍ និងជាស្ថាបនិកដ៏ឆ្នើម ក្នុងវិស័យសាងសង់ និងជាសហគ្រិន​ជោគជ័យដ៏លេចធ្លោម្នាក់ លើវិស័យអចលនទ្រព្យនៅស្រុកខ្មែរនាពេលបច្ចុប្បន្ន។ តាមរយៈការអភិវឌ្ឍបុរីលំនៅឋាននេះគឺលោកឧកញ៉ា បានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងលើកស្ទួយមុខមាត់សម្រស់រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនផងដែរ។

គិតមកដល់បច្ចុប្បន្នលោកឧកញ៉ា ថៃ ជាហួត ដែលជាអ្នកជំនួញវិស័យអចលនទ្រព្យ ដ៏លេចធ្លោរ និក្តោបក្តាប់តំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ ហើយបាននឹងកំពុងបង្កើតគម្រោងធំៗជាច្រើនកន្លែង ចំនួន ៣៣គម្រោង។ ជាមួយនឹងមហិច្ឆតាក្នុងការរីកចម្រើនបន្ថែម និងការប្រឹងប្រែងដោយភាពច្នៃប្រឌិត លោកឧកញ៉ាបានពង្រីកអាជីវកម្មទៅជាក្រុមហ៊ុន ប៉េង ហួត គ្រុប នៅឆ្នាំ២០១៦ ដែលមានអាជីវកម្មធំៗចំនួន៤ គឺ

១.ក្រុមហ៊ុន ភីអេច ប្រូភើធី (PH Property)

២.ក្រុមហ៊ុន ភីអេច ខនស្ត្រាក់សិន (PH Construction)

៣.ក្រុមហ៊ុន ភីអេច រីថេល(PH Retail)  និង

៤.គឺក្រុមហ៊ុនគ្រប់គ្រងបុរី (Facility Management) ។

គួររំលឹកផងដែរថាឧកញ៉ា ថៃ ជាហួត គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប៉េងហួតគ្រុប ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៥ ក្នុងគោលដៅពង្រីកសក្ដានុពលទីផ្សារប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដែលបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកទៅលើការអភិវឌ្ឍ បុរី លំនៅឋាន ប៉េង ហួត រាប់សិបគម្រោងរាប់ម៉ឺនខ្នងផ្ទះនៅក្នុងរាជធានីភ្នំពេញ និងជាយរាជធានីភ្នំពេញ។

គ្រប់គ្នា​ស្គាល់​បុរីប៉េង ហួត តែ​មិន​អាច​ភ្លេច​បុរស​ម្នាក់នេះ​បានទេ
2.8K Shares