មក​ស្គាល់កំពូលមនុស្ស​មានលុយច្រើន​បំផុត​ទាំង ១០រូប នៅទូទាំងពិភពលោក ខណៈជនជាតិ​អាស៊ី​មានម្នាក់​គត់​

អន្តរជាតិ

“ជនជាតិ​អាស៊ី​ គឺ​ពូកែ​ខាង​រកស៊ី​ណាស់” ជឿ​ថា ប្រិយមិត្ត​ប្រាកដជាធ្លាប់​បានលឺ​ពាក្យ​មួយ​ឃ្លា​នេះ ​ដែល​​ទូទៅ​គឺ​គេ​សំដៅ​ដល់​ជនជាតិ​ចិន​នេះតែ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះបី ជនជាតិ​អាស៊ី​យើង​ពិតជា​ពូកែ​មែន​ខាង​រឿង​រកស៊ី តែ​បើមើល​ឲ្យ​មែនទែន​ទៅ នៅ​ចាញ់​ជនជាតិ​អាមេរិក​នៅឡើយទេ នេះបើ​ក្រឡេក​ទៅ​មើល​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូប​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន គឺ​គ្មាន​ជនជាតិ​ចិន​សោះ​ឡើយ ខណៈ​ជនជាតិ​អាស៊ី​គឺ​មាន​តែ​ម្នាក់​គត់ ស្របពេល​ជនជាតិ​អាមេរិក​មាន​រហូត​ដល់ ៨ នាក់ និង​បារាំង​ម្នាក់​។

ខាងក្រោម​នេះ​ គឺជា​របាយការណ៍​ដែលគេហទំព័រឧកញ៉ាញូស៍ទទួល​បាន​ពីទស្សនាវដ្តីល្បីលំដាប់ពិភពលោក Forbes អំពី​​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ ១០ រូប​ ពេល​បច្ចុប្បន្ន​គិត​ត្រឹម​ខែ​កញ្ញា នេះ៖

1.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២០១,៩ ពាន់​លាន​ដុល្លារ

2.  Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៩៥,៧ ពាន់​លាន​ដុល្លារ

3.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៧៨,៧ ពាន់​លាន​ដុល្លារ

4.  Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន Facebook មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៣,២ ពាន់​លាន​ដុល្លារ

5.  Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣២,៣ ពាន់​លាន​ដុល្លារ

6.  Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២២,៩ ពាន់​លាន​ដុល្លារ

7.  Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៨,៤ ពាន់​លាន​ដុល្លារ

8.  Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៥ ពាន់​លាន​ដុល្លារ

9.  Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០១,១ ពាន់​លាន​ដុល្លារ

10. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៤,១ ពាន់​លាន​ដុល្លារ

ប្រភព: Forbes