៧ ខែ​ ដើ​មឆ្នាំនេះ ពលរដ្ឋ​កម្ពុជា​សម្រុក​​ដាក់​ប្រាក់បញ្ញើ​តាម​ធនាគារ​ ច្រើនជាង​ប្រាក់កម្ចី

សង្គម​និង​សេដ្ឋកិច្ច

ប្រធាន​សមាគមធនាគារ​លោក អ៊ិន ចាន់នី បាន​ថ្លែង​ថា ៧ ខែ​ដើម​ឆ្នាំ ២០២១ នេះ ​អតិថិជន​ដាក់​ប្រាក់កម្ចីឥណទានមាន​ជិត៣៦ប៊ីលានដុល្លារអាមេរិក ឯប្រាក់បញ្ញើសន្សំមានជិត៤៤ប៊ីលានដុល្លារ នៅតាម​គ្រឹះស្ថានធនា​គារ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា។ ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលបណ្ឌិត អ៊ិន ចាន់នី ចូលរួមក្នុងកិច្ចពិភាក្សាពិសេសមួយផ្តោតលើ «ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ» ដែលរៀបចំ ដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ឌិត អុិន ចាន់នី ប្រធានសមាគមធនាគារនិងជាប្រធាននាយកប្រតិបត្ដិការរបស់ធនាគារ អេស៊ីលីដា ភិអិលស៊ី បានគូសបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ គ្រឹះស្ថានធានគារ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា បានផ្ដល់ប្រាក់កម្ចីឥណទានជិត ៣៦ពាន់លានដុល្លារអាមេរិក និងទទួលប្រាក់បញ្ញើសន្សំជិត៤៤ពាន់លានដុល្លារអាមេរិក។

លោក​បញ្ជាក់​ថា លំហូរ​ប្រាក់​បញ្ញើ​ច្រើនជាង​ប្រាក់​កម្ចី ចឹង​ធ្វើ​ឲ្យ​ប្រាក់ទំនេរ​សល់​ច្រើន។ ប្រធានសមាគមធនាគារនៅកម្ពុជាបានលើកឡើងថា សាច់ប្រាក់នៅក្នុងវិស័យធនាគារទាំងមូលមានចំនួនច្រើន ដោយសារតែតម្រូវការនៃការផ្ដល់ឥណទាន មិនមានច្រើនដូចមុន។ ណាមួយ​ធនាគារបានថ្លឹងថ្លែងទៅលើហានិភ័យ ចំពោះការផ្ដល់ឥណទានបន្ថែម ដូច្នេះការប្រយ័ត្នប្រយែងរបស់ធនាគារ និងតម្រូវការតិចរបស់អតិថិជន ធ្វើឲ្យសាច់ប្រាក់ទំនេរក្នុងវិស័យធនាគារសល់​ច្រើន៕