ទៅ​ដល់​កូរ៉េ មិន​ខ្លាច​ភ័យ​គ្មានម្ហូប​ខ្មែរញ៉ាំ ហាង​ខ្មែរ​បើកព្រោងព្រាត​

សង្គម​និង​សេដ្ឋកិច្ច អាជីវកម្ម
342 Shares

ទើប​ទៅ​ដល់​ប្រទេស​កូរ៉េ​មិន​បាន​ប៉ុន្មានថ្ងៃ​ផង លោកជំទាវ ជ្រឹង បុទុមរង្សី បានធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​ពី​ការ​ការស់នៅរបស់​​បងប្អូនខ្មែរ​នៅ​ទីក្រុង​អានសាន។

​លោកជំទាវ​ ដែល​​ទើប​ទទួល​បាន​ភារកិច្ច​​ថ្មីជា​បេសកកម្ម​ទូត​កម្ពុជា​ប្រចាំ​នៅសាធារណរដ្ឋកូរ៉េ (កូរ៉េ​ខាងត្បូង) បាន​ទៅ​ទស្សនកិច្ច​នៅ​​ទីក្រុងអានសាន​នៅ​មិន​ឆ្ងាយ​​ពី​ទីក្រុង​សេអ៊ូល ដែលមាន​បងប្អូនខ្មែរ​ជាច្រើនរស់នៅ​​កំពុង​ប្រកប​អាជីវកម្ម​ផ្សេងៗ មានទាំង​បើក​​ភោជនីយដ្ឋានខ្មែរ​ផង​ដែរ។ គោលដៅធំមួយ​ទៀត គឺ​លោកជំទាវ​ចង់ស្វែងយល់ពីផលិតខ្មែរ​នៅលេីទីផ្សារកូរ៉េ​ និងសិក្សាពីតម្រូវការផលិតផលនៅលេីទីផ្សារបច្ចុប្បន្ន ដេីម្បីជម្រុញការនាំចូលផលិតផលខ្មែរមកកាន់ទីផ្សារប្រទេស​សេដ្ឋកិច្ច​ធំ​មួយ​នេះ៕

ទៅ​ដល់​កូរ៉េ មិន​ខ្លាច​ភ័យ​គ្មានម្ហូប​ខ្មែរញ៉ាំ ហាង​ខ្មែរ​បើកព្រោងព្រាត​
342 Shares