មិន​ខ្វល់​ខាត​បង់ ឥណ្ឌូណេស៊ី​ប្រកាស​អត់យកពន្ធ​​ពេញ​មួយ​ឆ្នាំ រថយន្ត​​កម្លាំង​ក្រោម​ ១៥០០ សេសេ

អន្តរជាតិ
32 Shares

​ថ្មីៗនេះ រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​​ផ្អាក​ទារ​ពន្ធ​លើ​ការ​លក់​រថយន្ត​ធុន​តូច​ជា​បណ្ដោះ​អាសន្ន ដើម្បី​បង្កើន​តម្រូវ​ការ ក៏​ដូចជា​ជំរុញ​ឲ្យ​ប្រជាជន​ងាក​មក​ប្រើប្រាស់​រថយន្ត​ប្រភេទ​ខ្នាត​តូចៗ​វិញ។

កន្លង​ទៅ​ការ​ផ្អាក​ទារ​ពន្ធ​នេះ​ធ្លាប់​ធ្វើរួច​ម្ដង​ហើយ​ ដែល​បាន​ផុត​កំណត់​នៅ​ខែ​សីហា តែ​ពេល​នេះ​នឹង​បន្ត​រហូត​ដល់​ដាច់ឆ្នាំ​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាត​តូចៗ​ដូចជា Toyota, Daihatsu, Mitsubishi និង Honda ដែល​ជា​អ្នកផ្គត់ផ្គង់​ធំ​បំផុត​នៅ​អាស៊ាន និង​ទីផ្សារ​ក្នុងស្រុក​ឥណ្ឌូណេស៊ី​ញញឹម​បិទ​មាត់​មិន​ជិត។

ច្បាប់​បន្ធូរបន្ថយ​ផ្នែក​ពន្ធ​នេះ​ គឺ​សម្រាប់​ប្រភេទ​រថយន្ត​ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន​មាន​កម្លាំង​តូច​ជាង ១ ៥០០cc ខណៈ​រដ្ឋាភិបាល​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ចំនួន​ថវិកា​ដែល​ជាតិ​ខាតបង់​ពី​ការ​បន្ធូរបន្ថយ​ពន្ធដារ​នេះ​ឡើយ។

បើ​មើល​ឲ្យ​មែនទែន​ទៅ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ប្រកាស​ច្បាប់​នេះ​តាំងពី​ខែមីនា​ម៉្លេះ និង​បន្ត​ពន្យារពេល​រហូត​ដល់​ដាច់ឆ្នាំ​ ដោយសារ​យល់​ថា​សេដ្ឋកិច្ច​ក្នុងស្រុក​ធ្លាក់ចុះ​ខ្លាំង​ ព្រោះ​វិបត្តិ​ COVID-19 ស្របពេល​ទិន្នន័យ​នៃ​ការ​ផលិត​យានយន្ត​វិញ​កើនឡើង​ដល់​ទៅ ៤៩% សម្រាប់​រយៈពេល ៧ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដែល​រាប់​បញ្ចូល​ទាំង​ការ​លក់​ក្នុងស្រុក​ និង​ការ​នាំចេញ​ក្រៅ​ប្រទេស​ផង​ដែរ៕

ប្រភព: Bangkokpost

មិន​ខ្វល់​ខាត​បង់ ឥណ្ឌូណេស៊ី​ប្រកាស​អត់យកពន្ធ​​ពេញ​មួយ​ឆ្នាំ រថយន្ត​​កម្លាំង​ក្រោម​ ១៥០០ សេសេ
32 Shares