មើ​លសឹង​តែ​មិន​ស្គាល់​ថា​ក្រុង​តាខ្មៅ ស្មានតែ​ភ្នំពេញ​ គ្រប់​កន្លែង​ យប់​ឡើង​ភ្លឺ​ដូច​ថ្ងៃ

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

ទិដ្ឋភាពក្រុងតាខ្មៅនាពេលយប់បច្ចុប្បន្ន​មើល​ពីលើ​អាកាស ពិតជាមានសោភណ្ឌ័ភាពស្រស់ស្អាតភ្លឺ​គ្រប់​កន្លែង​មិន​ចាញ់​ក្រុង​ភ្នំពេញនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីទីក្រុងស្អាតអាជ្ញាធរខេត្តកណ្តាលបានចាប់ផ្តើមពង្រាយបង្គោលភ្លើងបំភ្លឺផ្លូវតាម​សង្កាត់​ក្នុង​ក្រុង មិន​តែ​ប៉ុណ្ណោះ​ក៏​គ្រោង​ពង្រាយ​តាម​ផ្លូវ​ជាតិ​សំខាន់ៗ​ និង​តាម​ប្រជុំជន​នានា។

បើ​តាម​ប្រភព​ពី​អាជ្ញាធរខេត្តកណ្តាល ក្រៅពីការដំឡើងភ្លើងបំភ្លឺផ្លូវសាធារណៈនៅក្នុងទីក្រុងតាខ្មៅនៅគ្រប់ផ្លូវទាំងអស់ក្នុងក្រុងក៏ដូចជានៅតាមផ្លូវសំខាន់ៗមួយចំនួននៅតាមបណ្ដាស្រុកតាម​ផ្លូវជាតិ នៅតាម​បណ្ដា​បង្គោល​ភ្លើងតាម​តំបន់​មួយ​ចំនួន គ៏​នឹង​​បំពាក់​កាមេរ៉ា ដើម្បី​ងាយស្រួល​ក្នុងការ​អនុវត្តគោល​នយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព

គួរ​បញ្ជាក់​ថា ក្រុង​តាខ្មៅមានចម្ងាយប្រហែល ១១ គម. ភាគខាងត្បូងនៃរាជធានី​ភ្នំពេញ។ ដោយសារជា​តំបន់​ប្រជុំ​ជន​មានមនុស្ស​រស់នៅ​កុះករ មាន​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​រួម​ទាំង​​ហេដ្ឋារចនាសម្ព័ន្ធនានា ទើប​គេ​តែងតែ​ប្រដូចកូន​​ទីក្រុង​មួយ​នេះ​ជា​ទីក្រុង​រណប​​របស់​រាជធានីភ្នំពេញ៕