ថៃត្រៀមបន្ធូរបន្ថយពន្ធ ៥ឆ្នាំសម្រាប់នាំចូលទំនិញសំខាន់ពីរមុខ រហូតដល់ទៅ ៥០%

អន្តរជាតិ
78 Shares

នាយកដ្ឋានគយរបស់ប្រទេសថៃ កំពុងតែរៀបចំកាត់បន្ថយពន្ធលើការនាំចូលភេសជ្ជ:មានជាតិអាល់កុល និងស៊ីហ្គា ចំនួន ៥០% សម្រាប់រយ:ពេល ៥ ឆ្នាំ ស្របតាមបញ្ចប់ថវិកាជំរុញ និងវិនិយោគរបស់រដ្ឋាភិបាលផ្ទាល់ ។

10 Tips for Workplace Party Etiquette

លោក Patchara Anuntasilpa អគ្គនាយកនៃនាយកដ្ឋានគយ បាននិយាយថា ការបន្ធូរបន្ថយនេះ គឺធ្វើតាមសេចក្តីសម្រេចរបស់គណ:រដ្ឋមន្រ្តី ជុំវិញគម្រោង ” ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវី-១៩ ” ​ដោយលើកទឹកចិត្តដល់ជនបរទេស ដែលមានទ្រព្យសម្បត្តិស្តុកស្តម និងអ្នកដែលមានជំនាញខ្ពស់ ឲ្យមកស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ។

ចំពោះគម្រោងមួយនេះផងដែរ សង្ឃឹមថានឹងអាចទាក់ទាញមនុស្សដែលមានសមត្ថភាពជាង មួយលាននាក់  មកកាន់ប្រទេសថៃ ក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ និងអាចបង្កើតប្រាក់ចំណូលជូនរដ្ឋប្រមាណ ១ពាន់លានបាត សម្រាបរយ:ពេលនោះ។

មិនតែប៉ុណ្ណោះ ក្រុមមនុស្សខាងលើ ត្រូវបានគេរំពឹងថានឹងចំណាយជាមធ្យម ១ លានបាត ក្នុងមនុស្សម្នាក់ សម្រាប់រយ:ពេលមួយឆ្នាំ កំឡុងពេលស្នាក់នៅ និងធ្វើការនៅក្នុងប្រទេស ។

សម្រាប់អត្ថប្រយោជនន៍នៅក្នុងកញ្ចប់នេះផងដែរ ក៏មានរួមបញ្ចូលទាំងទិដ្ឋាការស្នាក់នៅប្រទេសថៃបានយូរជាងមុន ពោលគឺរហូតដល់ ១០ ឆ្នាំ សម្រាប់អ្នកចូលមកស្នាក់នៅពិសេស ដែលបានអនុញ្ញាតទាំងប្តីប្រពន្ធ និងកូន ខណ:អត្រាយកពន្ធលើប្រាក់ចំណូលនឹងត្រូវគិតដូចពលរដ្ឋថៃទូទៅ រួមទាំងការលើកលែងពន្ធសម្រាប់ប្រាក់ចំណូលដែលទទួយបាននៅក្រៅប្រទេស និងមានសិទ្ធគ្រប់គ្រងទៅលើទ្រព្យសម្បត្តិ និងដីធ្លីបានថែមទៀតផង ៕

ប្រភព: Bangkok Post

ថៃត្រៀមបន្ធូរបន្ថយពន្ធ ៥ឆ្នាំសម្រាប់នាំចូលទំនិញសំខាន់ពីរមុខ រហូតដល់ទៅ ៥០%
78 Shares