វៀតណាម​អាច​ខូច​ប្រយោជន៍​ធំ​ បើ​​នៅ​យឺតយ៉ាវគ្មាន​ផែនការច្បាស់លាស់​អូសទាញអ្នក​វិនិយោគ

អន្តរជាតិ
43 Shares

វៀតណាម​ ដែល​កំពុង​ជួបប្រទះការ​ឆ្លង​រាលដាល​នៃ​វីរុស​ COVID-19 អាច​នឹង​ខកខាន​ឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​។ នេះ​បើ​យោង​តាម​អង្គ​ជំនុំជម្រះ AmCham, EuroCham, KoCham និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន។​

ប្រសិន​មាន​ភាព​​យឺតយ៉ាវ​ ហើយ​វៀតណាម​មិន​មាន​វិធានការ​ច្បាស់លាស់​ អ្នក​វិនិយោគ​នៅ​វៀតណាម​ អាច​​ផ្លាស់​ប្តូរ​សកម្មភាព​ផលិត​ទៅ​ប្រទេស​ផ្សេង​ ដែល​នាំ​ការ​ខូចខាត​ប្រយោជន៍​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​មានប្រជាជន​ជិត ១០០ លាន​នាក់​នេះ។

ជា​ការ​ពិតក្រុម​វិនិយោគិន​ដែលសម្រេច​ផ្លាស់​ប្ដូរ​សង្វាក់​ផលិតកម្ម​ ពួកគេ​កម្រ​នឹង​ងាក​មក​រក​ដៃគូ​សហការ​ចាស់​វិញ​ណាស់ ព្រោះ​ការ​វិនិយោគ​នឹង​មិន​មាន​ការ​កើនឡើង​ដោយ​គ្មាន​គម្រោង​ច្បាស់លាស់។

បើ​តាម​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន បាន​សន្យា​នឹង​ជួយ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​វៀតណាម​​ឲ្យ​មាន​ស្ថិរភាព​ឡើង​វិញ​ ដោយ​ជា​ដំបូង​វៀតណាម ត្រូវ​រក​វិធី​គ្រប់គ្រង​ស្ថានការណ៍​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ជាមុន​សិន។

បើ​តាម​ប្រភព​ពី​ក្រុម​អ្នក​វិនិយោគ ការ​ចាក់​វ៉ាក់សាំង​គឺ​ជា​កូនសោ​សំខាន់​សម្រាប់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ខណៈ​បុគ្គល​ដែល​មាន​អាទិភាព​ គួរ​ទទួល​បាន​វ៉ាក់សាំង​មុន​គេ​មាន បុគ្គលិក​ពេទ្យ មនុស្សចាស់ បុគ្គល​ដែល​មាន​ជំងឺ​ប្រចាំ​កាយ បុគ្គលិក​ធ្វើការ​ផ្នែក​ផលិត​សម្ភារៈ និង​បុគ្គលិក​ផ្នែក​ដឹក​ជញ្ជូន​ជាដើម៕

ប្រភព: vnexpress

វៀតណាម​អាច​ខូច​ប្រយោជន៍​ធំ​ បើ​​នៅ​យឺតយ៉ាវគ្មាន​ផែនការច្បាស់លាស់​អូសទាញអ្នក​វិនិយោគ
43 Shares