ព័ត៌មាន​មិន​សូវផ្សព្វផ្សាយ ឥឡូវ​នេះ​ឧកញ៉ា​ញូសន៍​​ណែនាំ​​ឲ្យ​ស្គាល់​មុខមាត់ពិត​ភរិយាឧកញ៉ា ទាំង១២រូបនៅស្រុកខ្មែរ

ជុំវិញ​ឧកញ៉ា

អ្នក​តាមដានពិតជា​បាន​​ស្គាល់កិត្តិនាមឧកញ៉ា​ល្បីឈ្មោះមួយចំនួន​លើ​​អាជីវកម្ម តែ​ហាក់​មិន​សូវ​ចាប់អារម្មណ៍​ពី​មុខមាត់​ឧត្តម​ភរិយារបស់​ឧកញ៉ា​​ ខណៈ​ដែល​​បណ្តាញ​ព័ត៌មាន​ក៏​មិន​សូវ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​ពីក្រោយភាពជោគជ័យ​របស់​ឧកញ៉ាមួយ​ចំនួន​ ក៏​មាន​វត្តមាន​របស់​លោកជំទាវជាឧត្តមភរិយា​ក្រៅពីលើកទឹកចិត្ត ក៏​បាន​ចូលរួម​យ៉ាង​សកម្មភាព​លើការរុញ​អាជីវកម្ម​ឲ្យ​រីកចម្រើន​ទៅ​មុខ។

ឧកញ៉ាញូសន៍ ណែនាំ​ឲ្យ​ស្គាល់មុខមាត់​ឧត្តមភរិយា​ឧកញ៉ាទាំំង ១២ រូប​ មាន​មុខមាត់​ពិត​យ៉ាងណា​ដែរ៖

១.អ្នកឧកញ៉ា គួច ម៉េងលី

ភរិយារបស់លោកឧកញ៉ាគឺ លោកជំទាវ អ៊ឹង លីហុង បច្ចុប្បន្នអ្នក​ឧកញ៉ាមានបុត្រីចំនួន២នាក់គឺ ចាស្មីន និងមែល្លីស្សា។

២.អ្នកឧកញ៉ា គិត ម៉េង

ភរិយារបស់អ្នក​ឧកញ៉ាគឺលោកជំទាវ ម៉ៅ សុចំណាន ហៅ ស្រី តូចចំណាន គឺជាអតីតតារាចម្រៀង បច្ចុប្បន្នមានអាជីវកម្មក្តោបក្តាប់ពេញដៃ។

៣.ឧកញ៉ា ឡេង ណាវ៉ាត់ត្រា

ភរិយារបស់អ្នក​ឧកញ៉ាគឺលោកជំទាវ ឈឺន ស្រីម៉ាច ដែល​ចាប់ផ្តើមស្គាល់គ្នានៅឆ្នាំ ២០០៧ និងសម្រេចចិត្តរៀបការតាមប្រពៃណីខ្មែរនៅឆ្នាំ ២០១៥ ។

៤.ឧកញ៉ា ហុង ពីវ

ភរិយារបស់អ្នក​ឧកញ៉ាហុង ពីវ គឺលោកជំទាវ លី យ៉ាណា គឺជាអតីតតារាបង្ហាញម៉ូដ ហើយបានទទួលចំណងដៃកូនស្រីម្នាក់ ។

៥.អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី

ភរិយារបស់អ្នក​ឧកញ៉ាគឺលោកជំទាវ ម៉ែន ស៊ុន។ អាពាហ៍ពិពាហ៍របស់លោក​និងភរិយាគឺផ្ដើមចេញពីការរៀបការនៅជំនាន់ប៉ុលពតនៅក្នុងឆ្នាំ ១៩៧៨។

៦.អ្នក​ឧកញ៉ា លាង ឃុន

ភរិយារបស់អ្នក​ឧកញ៉ាគឺលោកជំទាវ តែ សុវណ្ណី អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង ។

៧.ឧកញ៉ា អ៊ឹង គីមហុង

ភរិយារបស់ឧកញ៉ាគឺលោកជំទាវ សុខ ស្រីអូន អ្នកលក់ផលិតផលអនឡាញស្រស់សោភាម្នាក់។

៨.ឧកញ៉ា ទ្រី ភាព

ភរិយារបស់​ឧកញ៉ាគឺលោកជំទាវឧកញ៉ា គៀន ស្រីនាង ដែល​បានរៀបអាពាហ៍ពិពាហ៍តាំងពីឆ្នាំ ២០១៥ មកម្លេះ។

៩.ឧកញ៉ា ថោង សារ៉ាត់

ភរិយារបស់ឧកញ៉ាគឺ លោកស្រី ទាវ ធីតា ។

១០.ឧកញ៉ា ប៊ុន រតនាសេម

ភរិយារបស់ឧកញ៉ាគឺលោកជំទាវ លី ឈី អ្នកជំនួញអនឡាញម្នាក់​។

១១.ឧកញ៉ា សឿ សុវណ្ណ

ភរិយារបស់ឧកញ៉ាគឺលោកជំទាវ ឈុង សុភី។

១២.ឧកញ៉ា អ៉ឹង លីហេង

ភរិយារបស់ឧកញ៉ាគឺលោកជំទាវ តាំង ហ្គិចលៀង ។