មិនដែលដឹង​សោះ ខេត្ត​កំពត​មាន​រីសត​ទើបបើកថ្មី ការ​ឌីហ្សាញ​លំដាប់សេដ្ឋី​ពិភពលោកស្នាក់នៅ

កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច

ស្មានតែនៅបរទេសតាមពិតជារីស៊តថ្មីមួយកន្លែងស្អាតដូចឋានសួគ៌ ផុសកណ្ដាលក្រុងជាប់សមុទ្រ​នៃ​ទឹកដី​ខេត្ត​កំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខេសថលបេវឺយូ រីស៊ត&ស្ប៉ា (Castle Bay View Resort) គឺជារីសត​ប្រណីតទើប​តែ​បើកដំណើរការ​​នៅខេត្តកំពត មានទីតាំងស្ថិតនៅលើផ្លូវទឹកឈូ ។ មិន​ចាញ់​រីសតនៅ​តាម​ប្រទេស​ជឿនលឿន​ ​គឺ​កម្រិត​សេដ្ឋីៗលើ​លោក​ស្នាក់នៅតែម្តង​ មានកន្លែងលំហែកាយ ផ្ទះបឹងកាឡូបែបទំនើបដាច់ៗដោយឡែកពីគ្នា ដែលមានគ្រែមួយ និងគ្រែពីរ តម្រូវលក្ខណៈឯកជនទាន់សម័យទំនើប គឺស្អាតសាហាវតែម្តង។ ជាពិសេសការរៀបចំសួនច្បារដ៏ធំមួយមានតែមួយ​គ្មានពីរ​ ជាមួយនឹងទេសភាពមាត់ព្រែក មិនចាញ់កោះ​បាលី។

រីសតនេះពិតជាមានសម្រស់ស្រស់ស្អាតដូចនៅបរទេសពិតៗ ត្បិតក្រៅពីការស្នាក់នៅបែបទំនើប នៅទីនេះក៏មានដូចជា ទេសភាពស្អាតប្លែកភ្នែក ទីធ្លារសួនច្បារស្រស់បំព្រងខៀវស្រងាត់ ជាមួយនឹងការរៀបចំសួនដ៍ប្រណិត ហើយមានអាងហែលទឹកតូចធំដ៏ស្រស់ស្អាត ជិតមាត់ព្រែកកំពតដ៍សែនស្រស់ត្រកាល ធម្មជាតិស្ងប់ស្ងាត់ ខ្យល់អាកាសត្រជាក់បរិសុទ្ធ អាចគយគន់មើលថ្ងៃលិច ជិះទូកកាយ៉ាក និងមានកន្លែងថតរូបស្អាតៗជាច្រើនផងដែរ។

បើ​តាម​អ្នក​គ្រប៉គ្រង​នៅ Castle Bay View Resort បាន​ឲ្យ​ឧកញ៉ាញូសន៍​ដឹង​ថា រីសត​នេះ​ទើប​បើកដំណើរការទទួលភ្ញៀវដំបូងគឺនៅចុងឆ្នាំ 2020 នេះ​ប៉ុណ្ណោះ។

ប្រភព​បាន​បញ្ជាក់​តម្លៃស្នាក់នៅ​រីសត Castle Bay View Resort តាមជម្រើស​របស់​អតិថិជន៖

1-Bungalow តម្លៃ ២៤០ ដុល្លារ​ មានផ្តល់​អាហារពេលព្រឹក Mini-bar ស្រាក្រហមមួយដប និង Kayak។
2-បន្ទប់គេងមួយ private pool villa តម្លៃ ៣៥០ $ មានអាហារពេលព្រឹក Mini-bar ស្រាក្រហមមួយដប និង Kayak។
3-បន្ទប់គេងពីរ private pool villa តម្លៃ ៦៥០$ មានអាហារពេលព្រឹក Mini-bar ស្រាក្រហមមួយដប និង Kayak។

បើ​តាម​អ្នកគ្រប់គ្រង​រីសត​បាន​ឲ្យ​ដឹង​ថា នៅអំឡុង​ខែ​កញ្ញា និង​តុលានេះ មាន​ប្រូម៉ូសិនតម្លៃ​ពិសេស​ សម្រាប់​ភ្ញៀវ​ដែល​កក់ស្នាក់នៅផងដែរ។

ព័ត៌មានបន្ថែម​សូមទំនាក់ទំនងទូរស័ព្ទ៖ (៨៥៥) ៨៥ ៦២ ៦៦ ២២/ ០១៦ ៦២ ៦៦ ២២ ២២/  ០៨៦ ៨៦៦ ៤៦៦ ឬ​តេលេក្រាម: ០៨៥៦២៦៦២២ និង​អ៊ីមែល៖ [email protected]

អាស័យដ្ឋាន៖ ស្ថិតលើផ្លូវទឹកឈូ ភូមិអូតូច ឃុំអណ្តូងខ្មែរ ខេត្តកំពត។