ឧកញ៉ា គួច ម៉េងលី៖ត្រូវរៀនពីកង្វះខាតរបស់ខ្លួនឯងជានិច្ច

ជុំវិញ​ឧកញ៉ា
731 Shares

នៅលើលោកនេះ នរណាក៏តែងតែមានចំណុចខ្វះខាតដែរ ពោលគឺគ្មាន​នរណា​ម្នាក់​ល្អ​តឥខ្ចោះនោះ​ឡើយ។ បុគ្គល​ដែលចាត់ទុកខ្លួន​ឯង​ថាជាមនុស្សអស្ចារ្យគ្រប់យ៉ាង និងមិនហ៊ាន​ទទួល​ស្គាល់​ចំណុច​ខ្វះ​ខាត​របស់ខ្លួន​​ឯង គឺច្រើនតែបរាជ័យក្នុងជីវិត។ ចំណែកបុគ្គលដែលហ៊ានទទួល​ស្គាល់​ចំណុច​ខ្វះ​ខាត​របស់​ខ្លួនឯង ហើយព្យាយាមបំពេញបន្ថែមនូវចំណុចខ្វះខាតនោះ ច្រើន​តែ​ទទួលបាន​ជោគ​ជ័យ​។

បើចង់ជោគជ័យ ចូរធ្វើខ្លួនជាមនុស្សដូចកែវមិនទាន់មានទឹកពេញ។ ព្រោះថា កែវដែលមានទឹកពេញ គឺមិនអាចចាក់ទឹកបន្ថែមបានទេ ព្រោះបើចាក់បន្ថែមវានឹងកំពប់។ ចំណែកកែវ​ដែលមិនទាន់​មានទឹក​ពេញ យើងអាចចាក់ទឹកបន្ថែមបាន។ ដូចគ្នានេះដែរ បើយើងធ្វើខ្លួនជា​មនុស្សគ្រប់​គ្រាន់​និយមនូវ​ចំណេះ​ដឹង ឬមិនព្រម​បើក​ចិត្តទូលាយទទួលយកចំណេះដឹងបន្ថែម នោះយើងមិនអាចអភិវឌ្ឍ​សមត្ថ​ភាព​បានឡើយ។ ប៉ុន្តែបើយើងចេះបើកចិត្តទូលាយក្នុងការទទួលយក​ចំណេះដឹងពីមជ្ឈដ្ឋាន​ខាង​ក្រៅ​ នោះចំណេះដឹងរបស់យើងនឹងមិនតឿនោះទេ។ ដូច្នេះនៅក្នុងដំណើរជីវិតនេះ អ្វីដែល​យើង​ត្រូវ​រៀន​ជាចាំបាច់ នោះគឺរៀនពីកង្វះខាតរបស់ខ្លួនឯង ហើយ​ត្រូវ​ព្យាយាមបំពេញ​វាបន្ថែម​ឱ្យបាន​ល្អបំ​ផុត​ តាម​ដែលអាចធ្វើទៅបាន៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ឧកញ៉ា គួច ម៉េងលី៖ត្រូវរៀនពីកង្វះខាតរបស់ខ្លួនឯងជានិច្ច
731 Shares