ខ្ទង់លានដុល្លារ ថ្ងៃភ្ជុំបិណ្ឌជិតមកដល់ ឧកញ៉ា ឡេង និមល កុម្ម៉ង់ទិញរថយន្តទំនើប Rolls-Royce ពីរគ្រឿង

ជុំវិញ​ឧកញ៉ា

រថយន្តលំដាប់អភិជន Rolls-Royce 2016 ពីរគ្រឿង ត្រូវបានអ្នកជំនួញអចលនទ្រព្យវ័យក្មេងឧកញ៉ា ឡេង និមល បញ្ជាទិញដោយកុម្ម៉ង់ option ពិសេសៗ តម្លៃខ្ទង់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Rolls-Royce ២គ្រឿងដែលលោកឧកញ៉ាកុម្ម៉ង់បានមកដល់ភូមិគ្រឹះទាំងយប់នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ដើម្បីនិមិត្តរូបជាគូរស្នេហ៍អមតៈ។ តាមរយៈការបង្ហោះលើទំព័រហ្វេសបុុកផ្ទាល់ខ្លួន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រជាច្រើនអបអរសាទរជូនពរលោកឧកញ៉ា និងលោកជំទាវវ័យក្មេងទាំងពីរ ក្នុងការទទួលបានកាដូជីវិតថ្មីបន្ថែម បន្ទាប់ជោគជ័យជាមួយនឹងដំណើរជីវិតជាច្រើនផ្សេងទៀត។

សម្រាប់រថយន្តទំនើបលំដាប់អភិជន Rolls-Royce ស៊េរី 2016 នេះគឺតម្លៃមានការប្រែប្រួលទៅតាមការកុម្ម៉ង់ Option ។

សូមបញ្ជាក់ជូនថា ម្ចាស់បុរី ឡេង និមល ត្រូវបានចាត់ថា កំពុងជោគជ័យក្នុងជីវិតស្នេហា គ្រួសារ និងមុខជំនួញខ្លាំង។ ខណៈដែលពួកគាត់សុទ្ធសឹងតែមានអ្វីៗគ្រប់យ៉ាងសម្រាប់បំពេញតម្រូវការជីវិត មិនតែប៉ុណ្ណោះហ៊ានចំណាយទឹកប្រាក់ខ្ទង់លានដុល្លារដើម្បីធ្វើកិច្ចការមនុស្សធម៌ និងទិញរថយន្តស៊េរីទំនើបៗ ម៉ាក Rolls-Royce ដែលរថយន្តមួយនេះធ្លាប់តែឃើញមហាេសដ្ឋីលំដាប់ៗជិះ។

មែនទែនទៅបើតាមប្រភពច្បាស់ការមួយខ្សឹបប្រាប់ថា លោកឧកញ៉ាមានរថយន្តម៉ាកផ្សេងរាប់សិបគ្រឿង កំពុងឈរជាជូរពេញភូមិគ្រឹះទៀតផង៕

អត្ថបទទាក់ទង៖