ចេញ​អុកឡុកហើយ ម៉ូតូ​ល្បី​តជំនាន់​ជិត ២០ ​ឆ្នាំ ហុងដា​ឌ្រីមចេញ​ស៊េរី​ថ្មី ប្រកាស​វាយ​លុកទីផ្សារ​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​ហុងដា បាន​ប្រកាស​ចេញ​ម៉ូតូ​ហុងដាឌ្រីមម៉ូដែលថ្មី​ រំលេចរូបរាង​យ៉ាង​ផ្ចិតផ្ចង់​នៅ​ទីផ្សារប្រទេសកម្ពុជា។ ប្រកាស​រូបរាង​ដោយ​មានឈ្មោះ​ថា​ Honda DREAM “F O R E V E R G L O R Y” នាំមកនូវសនិយមថ្មីនៃម៉ូតូ​ល្បីប្រើ​តជំនាន់នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Honda DREAM “F O R E V E R G L O R Y” ម៉ូដែល​ថ្មី នាំមកនាំមក​ការ​ផ្លាស់ប្តូរ​មួយ​ចំនួន។ អ្វីដែលពិសេសបំផុតគឺការរចនាថ្មីទាំងស្រុងដោយ តែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុត រំលេច​ដោយផ្ទៃរចនាដោយចំណិតពេជ្រ​ផុសឡើងយ៉ាងត្រដែត ស្រស់ស្អាតទាន់សម័យ ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េរលើបរលោងភ្លឺចែងចាំង រចនាម៉ូតបែបចំនិតពេជ្រផ្គុំបញ្ចូលគ្នា។

ជា​ម៉ូតូដែល​នៅ​តែ​ស៊ីដាច់គេលើទីផ្សារ​ជាង ២០ ឆ្នាំ គុណសម្បត្តិពិសេសរបស់ Honda DREAM នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន និងយូរអង្វែង ផ្សំជាមួយកុងទ័រថ្មី រចនាម៉ូតយ៉ាងសម្រិតសម្រាង ពីបន្ទះមាសឆ្អិនឆ្អៅ រំលេចយ៉ាងវិសេសដោយចំណិតពេជ្រក្នុងផ្ទៃកុងទ័រ។

ហុងដាឌ្រី ជាម៉ូតូល្បីលំដាប់ថ្នាក់លេខ១ក្នុងទីផ្សារកម្ពុជា ដែលពលរដ្ឋ​កម្ពុជា​ទទួល​ស្គាល់​គុណភាពប្រើ​តជំនាន់៕