សារឧត្តមភរិយា​ជូន​អភិបាលខេត្ត​សៀមរាប ជាមេខេត្តមួយរូប ក៏ជាកូនមេទ័ពទាំងមូល មិនត្រូវចុះចាញ់ទេ

សង្គម​និង​សេដ្ឋកិច្ច

ភរិយាអភិបាលខេត្តសៀមរាបលោកជំទាវ​ ទាង អេង បានផ្ញើ​សារ​ដ៏រំជួលចិត្ត ភ្ជាប់ដោយ​ពាក្យពេចន៍​លើកទឹកចិត្ត​​ស្វាមី​ជា​អភិបាលខេត្ត​ឯកឧត្តម​​ ទៀ សីហា កំពុង​នៅ​សមរភូមិ​មិន​ចេញ​មុខ​ ខណៈក្រុង​​សៀមរាបត្រូវ​បាន​ដាក់​ជា​​តំបន់ក្រហម ក្រោយ​ផ្ទុះ​ឆ្លង​មេរោគ​កូវីដ ១៩​ យ៉ាងធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ​ជា​ឧត្តមភរិយាបាន​រៀបរាប់ក្នុង​សារ​យ៉ាង​ដូច្នេះ​ថា ជាមេខេត្តមួយរូប ក៏ជាកូនមេទ័ពទាំងមូល មិនត្រូវចុះចាញ់ហើយ បោះបង់ចោលរាល់បញ្ហានៅចំពោះមុខនោះឡើយ។ ខ្ញុំជឿជាក់ណាស់ចំពោះសមត្ថភាពរបស់ប្ដីខ្ញុំ ព្រោះប្តីមានឆន្ទៈខ្ពស់ ដូច្នេះហើយទើបទេវតា​ឲ្យ​ប្តី​មកកាន់ទីកន្លែងនេះ។ នេះជាសមរភូមិ មិនចេញមុខ បើចាញ់ក៏ជាបទពិសោធន៍ បើឈ្នះស្មើរហ្នឹង សង្គ្រោះជីវិត ប្រជាជនរបស់ប្ដី ។ ខំស៊ូឡើងណាប្តី នៅសល់តែបន្តិចទៀតនោះទេ យើងនឹងអាចឆ្លងផុតក្នុងគ្រាដ៏លំបាកនេះ។ ទោះបីជាប្រពន្ធមិនបាននៅក្បែរប្រយុទ្ធជាមួយប្ដីក៏ដោយ ក៏ប្រពន្ធចាំជួយលើកទឹកចិត្ត និងជំនឿចិត្តប្ដីពីក្រោយណា។

​ជាមួយ​សារទទួលបាន​ពី​ឧត្តម​ភរិយា ឯកឧត្តទៀ សីហា ក៏​បាន​បង្ហោះ​ដោយ​អារម្មណ៍​ដ៏​កក់ក្តៅ បើ​ទោះ​បី​កំពុង​ស្ថិត​នៅឆ្ងាយពី​គ្រួសារ​​​ក្នុង​គ្រា​ដ៏លំបាក​នេះ​៕