មកស្គាល់ថៅកែសាលាល្បីៗនៅភ្នំពេញទាំង ១៥រូបសុទ្ធតែកូនខ្មែរ

ជុំវិញ​ឧកញ៉ា

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអប់រំត្រូវបានកំណែទម្រង់ជាបន្តបន្ទាប់ ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្តទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាព មួយដ៏សំខាន់ ដោយហេតុថា វិស័យនេះ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្របពេលជាមួយគ្នានេះ សាលារៀន​ថ្មីៗ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​អត្រា​អក្ខរកម្ម​ត្រូវ​បាន​លើកកម្ពស់​។​ ប៉ុន្តែ​ទោះបីជា​ផ្នែក​ខ្លះ​នៃ​វិស័យ​អប់រំ​បាន​អភិវឌ្ឍ​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ក៏​ដោយ​ បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​តែ​កើត​មាន​ឡើង​។​

គេហទំព័រឧកញ៉ាញូស៍ នៅថ្ងៃនេះសូមនាំប្រិយមិត្តមកស្គាល់ម្ចាស់និងជាថ្នាក់ដឹកនាំសាលាល្បីឈ្មោះ ដែលចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅប្រទេសកម្ពុជា សម្រាប់អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​​ ដែល​ផ្តោត​លើ​ការ​ទទួល​បាន​ និង​គុណភាព​នៃ​ការ​អប់រំ​  ព្រមទាំង​កម្មវិធី​សិក្សា​ដែល​បំពេញតម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ និង​ការ​អភិវឌ្ឍផងដែរ​។​​

ម្ចាស់សាលា និងជាថ្នាក់ដឹកនាំសំខាន់ៗទាំង ១៥រូប នោះរួមមាន៖

១.លោកតាបណ្ឌិត កុល ផេង គឺជាបិតាស្ថាបនិក​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​​កម្ពុជា (PUC) ហើយលោកបណ្ឌិតជាអតីតទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

២.ឧកញ៉ាបណ្ឌិត លី ឆេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាអគ្គនាយក ប៊ែលធី គ្រុប។ លោកក៏ជាសមាជិកព្រឹទ្ធសភាមកពីខាងគណបក្សប្រជាជនកម្ពុជាផងដែរ

៣.អ្នកឧកញ៉ា គិត ម៉េង ម្ចាស់សាលាអន្តរជាតិ South Bridge International School (SBIS) ជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា

៤.លោកជំទាវ​ឧកញ៉ា លឹម ឈីវហូ ម្ចាស់សាលារៀនខាមបូឌា ស៊ូឌូ បាយលីងហ្គល អ៊ីនធើណេសិនណល ស្គូល។ សាលារបស់លោកស្រីបច្ចុប្បន្នកំពុងអនុវត្តិប្រព័ន្ធ​សិក្សា​អន្តរជាតិ IB Curriculum។ បន្ថែមលើនេះ លោកស្រីក៏ជាស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន​អ៊ែតវូត (ATTWOOD) នាំចេញ​នាំចូល។ 

៥.អ្នកឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ម្ចាស់សាលារៀនអន្តរទ្វីបអាមេរិកាំង AIS និងជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

៦.លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បៀលប្រាយ

៧.នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យធនធានមនុស្ស

៨.ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន Westline Education Group និងជានាយកសាលារៀនវ៉េស្ទឡាញន៍ ហើយលោកក៏កាន់តួនាទីជាអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ផងដែរ

៩.លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)

១០.លោកបណ្ឌិត សុខ​ ទូច សាកលវិទ្យាធិការ នៃសកលវិទ្យាល័យខេមរៈ និងជាប្រធានរាជបណ្ឌត្យសភាកម្ពុជា

១១.ឧកញ៉ាបណ្ឌិត ឡាច សំរោង ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ( UI)

១២.លោកបណ្ឌិត  ហេង វ៉ាន់ដា ម្ចាស់វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តម​សិក្សាកម្ពុជា 

១៣.ឧកញ៉ា សៅ វល័ក្ខ អគ្គនាយកសាលា Milky Way School Headquarter និងអនុប្រធានសហព័ន្ធកីឡាប៊ីយ៉ានិងស្នូកឃ័រកម្ពុជា

១៤.លោក តែ ឡូរិន នាយក​សាលា​វេស្ទើន​អន្តរ​ជាតិ

១៥.លោក មុំ វ៉ារិន ជា​​ស្ថាបនិក​​និង​នាយក​សាលា Asia-Pacific Fretfort International School (AFIS)